កីឡាអន្តរជាតិ
អន្តរជាតិ
Gillett នឹងក្លាយជាអាជ្ញាកណ្តាលអូស្រ្តាលីដំបូងគេ ក្នុងប្រវត្តិសាស្ត្រ Premier League
22, Sep 2021 , 8:29 am        
រូបភាព
លោក Jarred Gillett នឹងក្លាយជាមន្ត្រីអាជ្ញាកណ្តាលកាត់សេចក្តីក្រៅប្រទេសដំបូងគេ ក្នុងការប្រកួតក្របខណ្ឌ Premier League។ Gillett អាជ្ញាកណ្តាលសញ្ជាតិអូស្ត្រាលី ត្រូវទទួលបន្ទុកកាត់ក្តីដំបូងក្នុងការប្រកួតលីគអង់គ្លេសរវាងម្ចាស់ផ្ទះ Watford និង Newcastle United ចុងសប្តាហ៍នេះ។


Gillett ជាប់ឈ្មោះជាអាជ្ញាកណ្តាលល្អបំផុតប្រចាំឆ្នាំនៅលីគកីឡាបាល់ទាត់កំពូលអូស្ត្រាលី A-League ចំនួន៥លើក។ ក្នុងបទពិសោធជាមន្រ្តីអាជ្ញាកណ្តាលកម្រិតអន្តរជាតិរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) លោកត្រូវបានដំឡើងឋានៈកាលពីខែមិថុនា រហូតត្រូវបានអនុញ្ញាតឱ្យធ្វើអាជ្ញាកណ្តាលនៅ Premier League។
 
អាជ្ញាកណ្តាលវ័យ ៣៤ ឆ្នាំរូបនេះ បានផ្លាស់ទៅលីគអង់គ្លេសក្នុងឆ្នាំ ២០១៩ ក្នុងនាមជាមន្ត្រីពិនិត្យវីដេអូជំនួយការអាជ្ញាកណ្តាល (VAR)។ នៅឆ្នាំ២០២១ លីគ Premier League បានប្រកាសថា Gillett នឹងក្លាយជាមន្រ្តីអាជ្ញាកណ្តាលកាត់សេចក្តីក្រៅប្រទេសដំបូងគេក្នុងប្រវត្តិសាស្ត្រ ក្នុងការប្រកួតនៅ Premier League៕
 

Tag:
 Premier League
  Jarred Gillett
© រក្សាសិទ្ធិដោយ thmeythmey.com