ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ទឹក​ក្រូចឆ្មា​ល្អ​ចំពោះ​ជំងឺ​គ្រួស​ក្នុង​តម្រង​នោម​
21, Sep 2021 , 10:29 pm        
រូបភាព
​អត្ថប្រយោជន៍​ដ៏​សំខាន់បំផុត​មួយ​របស់​ទឹក​ក្រូចឆ្មា​នោះ​គឺ​វា​មាន​សមត្ថភាព​ក្នុង​ការព្យាបាល និង​បង្ការ​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​។ ជាធម្មតា គ្រួស​ក្នុង​តម្រងនោម​ត្រូវ​ចេញពី​ក្នុង​ខ្លួន​មនុស្ស​ដោយ​គ្មាន​បង្ហាញ​ពី​បញ្ហា​អ្វី​ទាំងអស់ ប៉ុន្តែ​ពេលខ្លះ​វា​ក៏​អាច​ធ្វើ​អោយ​ស្ទះ​ដល់​លំហូរ​ទឹកនោម និង​ឈឺចាប់​ខ្លាំងក្លា​ដែរ​។ ការ​ទទួលទាន​ទឹក​ក្រូចឆ្មា​អាច​ជួយ​បង្គ្រប់​ជាតិ​ទឹក​ដល់​រាងកាយ និង​ជួយ​អោយ​ទឹកនោម​ច្រោះ​បានល្អ ហេតុដូច្នេះ​ហើយ​ទើប​វា​ជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​បាន​។ ទោះបីជា​យ៉ាងនេះក្តី ស្ថិត​ក្នុង​ករណី​ឈឺចាប់ និង​មិន​ស្រួល​ក្នុង​ខ្លួន​ខ្លាំងក្លា​ដោយសារ​តែ​គ្រួស​ក្នុង​តម្រងនោម អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ស្វែងរក​ការព្យាបាល​អោយបាន​ល្អ​វិញ​។​

 
​ការ​ទទួលទាន​ទឹក​ក្រូចឆ្មា​ក៏​ប្រហែលជា​មាន​ប្រយោជន៍​ដល់​ការបំពេញ​មុខងារ​អង់ស៊ីម​រំលាយ​អាហារ​របស់​ថ្លើម ហើយក៏​អាច​ជួយ​ដល់​ការសម្របសម្រួល​ផ្គង់​ផ្គង់​អុកស៊ីសែន​របស់​ឈាម​ដែរ​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com