COVID-19
ជាតិ
វត្តនាគវ័ន នឹងបើកឡើងវិញ ដោយបន្ថែមវិធានការរឹតបន្តឹងកូវីដ-១៩
22, Sep 2021 , 9:59 pm        
រូបភាព
ព្រះអង្គនៅវត្តនាគវ័នទទួលអំណោយ។ (រូបពីទំព័រហ្វេសប៊ុកនាគវ័ន កាលពីថ្ងៃទី៣កញ្ញា ២០២១)
ព្រះអង្គនៅវត្តនាគវ័នទទួលអំណោយ។ (រូបពីទំព័រហ្វេសប៊ុកនាគវ័ន កាលពីថ្ងៃទី៣កញ្ញា ២០២១)
ភ្នំពេញ៖ ព្រះបវរមុនី ងិន ឃីម ព្រះរាជាគណៈ និងជាព្រះចៅអធិការវត្តនាគវ័ន មានសង្ឃដីកាថា វត្តនាគវ័ននឹងបើកឡើងវិញ នៅថ្ងៃទី២៣ កញ្ញា ក្រោយពិនិត្យអ្នកជាប់ពាក់ព័ន្ធកូវីដ-១៩ ហើយ ពុំឃើញមានករណីសង្ស័យ។

 
ព្រះបវរមុនី ងិន ឃីម មានសង្ឃដីកាប្រាប់សារព័ត៌មានថ្មីៗថា អភិបាលរងខណ្ឌទួលគោក បានសម្របសម្រួលឱ្យបើកទ្វារវត្តវិញជាធម្មតា នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ។ 
 
«ដោយសារអាជ្ញាធរពិនិត្យអ្នកដែលអ្នកពាក់ព័ន្ធនឹងតាអាចារ្យម្នាក់ ដែលគាត់កើតកូវីដ-១៩ មិនឃើញមាននរណាឆ្លងឬសង្ស័យថាមានកូវីដ-១៩។ ហើយតាអាចារ្យគាត់ជាអ្នកស្នាក់នៅក្រៅវត្ត ទើបមិនមានការពាក់ព័ន្ធច្រើន បានអភិបាលរងលោកសម្រេចឲ្យបើកឡើងវិញ»។ នេះបើតាមថេរដីការបស់ព្រះបវរមុនី ងិន ឃីម ដោយបន្ថែមថា វត្តនាគវ័ន នឹងពង្រឹងវិធានការការពារកូវីដ-៩បន្ថែម សម្រាប់ផ្ដល់ទំនុកចិត្តដល់ពលរដ្ឋ។ 
 
ព្រះបវរមុនី ងិន ឃីម និងជាព្រះអនុគណខណ្ឌទួលគោករូបនេះ បានឲ្យដឹងថា ក្នុងវត្តនាគវ័ន បានរៀបចំដាក់ទឹកលាងដៃនៅខ្វោងទ្វាចូល និងការរក្សាគម្លាតផងដែរ៕ 

 

Tag:
 វត្ដកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com