ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ផ្លែ​ទុរេន​ល្អ​ចំពោះ​ប្រព័ន្ធ​រំលាយ​អាហារ​
22, Sep 2021 , 10:29 pm        
រូបភាព
​ផ្លែ​ទុរេន​មិន​ខុសគ្នា​នឹង​ផ្លែឈើ​ប្រភេទ​សាច់ៗ​ទេ គឺ​វា​ផ្ទុក​ទៅដោយ​អាហារ​សរសៃ​យ៉ាងច្រើន ដែល​មាន​សារៈសំខាន់​ចំពោះ​មុខងារ​ធម្មតា​ររ​បស់​ប្រព័ន្ធ​ជាច្រើន​ក្នុង​រាងកាយ ជា​ពិសេស​ប្រព័ន្ធ​រំលាយ​អាហារ​តែម្តង​។​​ជាតិ​សរសៃ​ធ្វើអោយ​ពោះវៀន​មាន​ចលនា​កាន់តែខ្លាំង ដែល​ធ្វើអោយ​វា​មាន​លក្ខណៈ​កាន់តែ​ងាយស្រួល​ក្នុង​ពោះវៀន​។ ជាតិ​សរសៃ​ក៏​ទៅ​ភ្ញោ​ចដ​ល់​ចលនា​របស់​ពោះវៀន និង​ការបញ្ចេញ​របស់​រស់​រំលាយ​អាហារ និង​រស់​ក្រពះ​ផងដែរ​។ តាមរយៈ​ការកាត់បន្ថយ​ជំងឺ​ដូចជា​ទល់លាមក និង​ស្ទះ​ពោះវៀន ជំងឺ​ដូចជា​ហើម​ពោះ​, ផោម​ច្រើន​, ក្រហាយ​ដើមទ្រូង​, រមួល​ឈឺ​ក្នុង​ពោះ និង​ក្រពះ​មិន​រំលាយ​ត្រូវបាន​កាត់បន្ថយ ហើយ​ជំងឺ​ធ្ងន់ៗ​ដូចជា​មហារីក​ពោះវៀនធំ និង​ចុង​ពោះវៀនធំ​ក៏​អញ្ចឹង​ដែរ​។​

rn
 
rn
​ជាតិ​សរសៃ​ជាច្រើន​ក្នុង​ផ្លែ​ធូ​រេន​គឺជា​ប្រភេទ​សរសៃ​មិន​រលាយដែល​វា​ក៏ទៅកាត់បន្ថយ​ការរាគ​ជា​ញឹកញាប់​បាន​ដែ​រ
rn
 
rn
ជាតិ​សរសៃ​ទៅ​ជួយ​កាត់បន្ថយ​ចំនួន​កូ​ឡេ​ស្តេ​រ៉ុលក្នុង​ឈាម​តាមរយៈ​ការ​ទាញ​កូ​ឡេ​ស្តេ​រ៉ុល LDL ចេញពី​រាងកាយ និង​ប្រ​ញ៉ាប់​បញ្ចេញ​វា​មុន​ពេល​វា​អាច​ធ្វើអោយ​មាន​ការខូចខាត​ដល់​ប្រព័ន្ធ​បេះដូង​-​សរសៃឈាម​ក្នុង​ទម្រ​ង​ជា​កំណកខ្លាញ់​ក្នុង​សរសៃឈាម​បាន​៕
rn
 
rn
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com