រាជធានីភ្នំពេញ ៖ កម្មវិធីស្ដាប់តន្រ្តីតាមអនឡាញ Pleng by Smart ត្រូវបានជ្រើសរើសដោយក្រុមហ៊ុនកូកា កូឡា ជាដៃគូសំខាន់នៅកម្ពុជា សម្រាប់យុទ្ធនាការជាសកល «បញ្ចេញភាពរស់រវើករបស់អ្នក» ហើយនឹងផ្តល់ជូនអ្នកចូលចិត្តតន្ត្រីនូវឱកាសឈ្នះរង្វាន់យ៉ាងច្រើន។
ពលរដ្ឋកម្ពុជាគ្រាន់តែស្កេនលេខកូដ QR នៅផ្នែកខាងក្រោមនៃដបភេសជ្ជៈកូកា កូឡា ដើម្បីមានឱកាសឈ្នះរង្វាន់មួយ ក្នុងចំណោមរង្វាន់ជាច្រើនដូចជាទូរស័ព្ទដៃ Samsung Galaxy Note20 Ultra កាសស្ដាប់ Samsung Galaxy Buds Pro កាតកោសបញ្ចូលទឹកប្រាក់ Smart ការផ្ដល់ជូនកម្មវិធី Pleng Pro រយៈពេលបីខែ ឬបញ្ចីបទចម្រៀង ដែលមានតែនៅក្នុងកម្មវិធី Pleng ។
Pleng by Smart គឺជាកម្មវិធីស្ដាប់តន្រ្តីតាមអនឡាញដែលមានអ្នកទាញយកច្រើនជាងគេក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្នមានអ្នកប្រើប្រាស់ប្រចាំខែចំនួនជាង ៦០ម៉ឺននាក់ ដែលអាចចូលទៅស្ដាប់បទចម្រៀងជាង ១លានបទ ពីតារាក្នុងស្រុក និងអន្តរជាតិជាង ១ ម៉ឺននាក់។ កម្មវិធីកម្សាន្តឌីជីថលនេះក៏បានភ្ជាប់ទំនាក់ទំនងតន្ត្រីសិល្បករកម្ពុជា ជាមួយនឹងអ្នកគាំទ្រនិងស្រលាញ់តន្រ្តី ហើយអនុញ្ញាតឲ្យសិល្បករនិងអ្នកមានទេពកោសល្យក្នុងស្រុក ទទួលបានការកោតសរសើរកាន់តែខ្លាំង។
យុទ្ធនាការរវាងក្រុមហ៊ុនឈានមុខគេ ក្នុងឧស្សាហកម្មរៀងៗខ្លួនរបស់ក្រុមហ៊ុន Smart និងកូកា កូឡា បង្ហាញថា កម្មវិធីPleng មិនត្រឹមតែត្រូវផ្តល់តម្លៃដោយអ្នកចូលចិត្តតន្រ្តីប៉ុណ្ណោះទេ ថែមទាំងផ្ដល់តម្លៃដោយក្រុមហ៊ុន ដែលកំពុងស្វែងរកដៃគូប្រកបដោយភាពច្នៃប្រឌិត និងប្រសិទ្ធភាព ដើម្បីបញ្ជូនសារគោលដៅទៅកាន់អ្នកប្រើប្រាស់របស់ពួកគេ។
យុទ្ធនាការនេះត្រូវបានរៀបចំឡើងដើម្បីទាក់ទាញអ្នកទស្សនា និងអ្នកស្តាប់ ក្នុងដំណើរឆ្ពោះទៅរកក្តីស្រមៃប្រកបដោយថាមពលខ្ពស់ ដោយក្រុមហ៊ុនកូកាកូឡាផ្លាស់ប្តូរពេលវេលារបស់មនុស្សដូចជា ការអង្គុយនៅក្នុងកិច្ចប្រជុំនៅការិយាល័យ ឬរង់ចាំនៅចំណតឡានក្រុង មកជាបទពិសោធន៍នៃការរាំជាមួយតន្រ្ដីទៅវិញ។
លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «យើងពិតជារំភើបខ្លាំងណាស់ដែលបានចូលរួមសហការជាមួយក្រុមហ៊ុនកូកា កូឡា ដើម្បីនាំយកយុទ្ធនាការ Turn Up Your Rhythm ជាសកលមកកាន់ប្រទេសកម្ពុជា។ នេះគឺជាកិច្ចសហប្រតិបត្តិការដ៏ធំមួយរវាងក្រុមហ៊ុន កូកា កូឡា និង Pleng by Smart។ យុទ្ធនាការនេះនឹងធ្វើឱ្យអ្នកចូលចិត្តកាន់តែតន្រ្តីរំភើប ជាពិសេសដោយសារតែពួកគេមានឱកាសស្តាប់បញ្ជីបទចម្រៀង ដែលមិនទាន់បានចេញផ្សាយ។»
ប្រធានគ្រប់គ្រងយីហោជាន់ខ្ពស់ប្រចាំ កូកា កូឡាកម្ពុជា កញ្ញា លីម លីណាបានមានប្រសាសន៍ថា៖ «យើងមានក្តីសោមនស្សរីករាយ ដែលអាចធ្វើជាដៃគូជាមួយកម្មវិធីតន្ត្រី សម្រាប់ស្ដាប់តាមអនឡាញឈានមុខគេនៅកម្ពុជា ដើម្បីផ្តល់ឱ្យអតិថិជនរបស់ក្រុមហ៊ុនកូកា កូឡា ទទួលបានឱកាសក្នុងការស្ដាប់បញ្ជីចម្រៀង ដែលមិនធ្លាប់ឮពីមុនមក។ យើងក៏រីករាយផងដែរ ដែលអាចផ្តល់ជូនអតិថិជនរបស់ពួកយើង នូវឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យ។
កម្រងបទចម្រៀងមិនធ្លាប់បានឮជាពិសេសពីសំណាក់សិល្បករល្បីៗ នៅក្នុងឆាកតន្ត្រីខ្មែររួមមាន ក្រុម Kmeng Khmer កញ្ញា ចិត្ត កញ្ជនា Bross La 4T5 និងស្តេចជី លោក វុទ្ធា កញ្ញា អ៊ុក សុវណ្ណារី លោក អូន លោកTempo Tris និង លោក Sai។
ក្រុម Kmeng Khmer បានឲ្យដឹង «ជំងឺកូវីដ១៩ បានបង្ហាញអំពីបញ្ហាប្រឈមយ៉ាងខ្លាំងសម្រាប់សិល្បករនៅកម្ពុជា ក៏ដូចជា សិល្បករដ៏ទៃទៀតនៅជុំវិញពិភពលោក។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលPleng by Smart និង ក្រុមហ៊ុនកូកា កូឡា បានផ្តល់ឱកាសឱ្យយើង ដើម្បីបង្ហាញតន្រ្តីរបស់យើង ហើយកំពុងគាំទ្រយើងនៅពេលនេះ។ យើងមានកិត្តិយស ដែលបានចូលរួមក្នុងយុទ្ធនាការតន្ត្រីដ៏អស្ចារ្យនេះជាមួយសិល្បកររួមការងាររបស់យើង។»
អតិថិជន ឫអ្នកស្តាប់អាចរីករាយជាមួយ និងបណ្ណាល័យតន្ត្រី និងបញ្ចីបទចម្រៀងរបស់កម្មវិធី Pleng by Smart ឥតគិតថ្លៃឬ ពួកគេអាចក្លាយជាអតិថិជន Pleng Pro ដោយចំណាយត្រឹមតែ ៩៩ សេនក្នុងមួយខែ។ អតិថិជន ដែលប្រើប្រាស់កម្មវិធី Premium អាចរីករាយការស្ដាប់តន្រ្តីដោយគ្មានការផ្សាយពាណិជ្ជកម្មជាមួយ និងគុណភាពសំឡេងដ៏ល្អ។ អតិថិជន Pleng Pro ក៏អាចទាញយកបទចម្រៀង ដោយគ្មានកំណត់សម្រាប់ស្ដាប់ដោយមិនចាំបាច់ភ្ជាប់ជាមួយប្រព័ន្ធអ៊ីនធឺណិត ដូច្នេះពួកគេអាចបន្តស្តាប់តន្ត្រីដែលពួកគេចូលចិត្ត ទោះបីជាមិនមានអ៊ីនធឺណិតក៏ដោយ។
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៧.៥ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4G LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!
-ចប់-
ក្រុមហ៊ុន Smart Axiata Co., Ltd.
No. 464A, មហាវិថីព្រះមុនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា
ទូរស័ព្ទ: +855 10 201 000
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង
លោក គាំ ទីវា
ទូរស័ព្ទ៖ +855 10 202 271
ទូរស័ព្ទ៖ +855 10 202 271
(អត្ថបទពាណិជ្ជកម្ម)