អត្ថបទពាណិជ្ជកម្ម
ឥឡូវនេះប្រជាជននៅខេត្ត សៀមរាប អាចបន្តទិញទំនិញនៅលើវីងម៉លដូចធម្មតា
23, Sep 2021 , 5:17 pm        
រូបភាព
អ្នកដឹកជញ្ជូនវីងម៉លនៅខេត្ត សៀមរាប ទទួលបានការធ្វើតេស្តរកមេរោគកូវីដ-១៩អតិថិជននៅសៀមរាប នៅតំបន់ក្រហម និងតំបន់លឿងទុំ អាចបន្តទិញអាហារ និងរបស់ប្រើប្រាស់ប្រចាំថ្ងៃ ពីវីងម៉ល ជាមួយការដឹកជញ្ជូនឥតគិតថ្លៃ។
 
វីងម៉ល បន្តប្រតិបត្តិការរបស់ខ្លួន ក្នុងការផ្ដល់សេវាដល់សហគមន៍នៅខេត្តសៀមរាប ដោយរួមទាំងអ្នករស់នៅក្នុងតំបន់ក្រហម និងតំបន់លឿងទុំ ដើម្បីធានាឲ្យបានថា ពួកគេអាចទិញម្ហូបអាហារ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ ដោយអនុលោមទៅតាមការណែនាំរបស់អាជ្ញាធរ។ ដើម្បីបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុដល់អតិថិជន វីងម៉លផ្តល់ជូនការដឹកជញ្ជូនអាហារ និងគ្រឿងទេសផ្សេងៗដោយឥតគិតថ្លៃ ដល់អតិថិជនទំាងអស់។ អតិថិជននៅខេត្តសៀមរាប ក៏អាចបន្តរីករាយជាមួយការផ្តល់ជូនដ៏ពិសេសៗជាច្រើន ដែលវីងម៉លបានដំណើរការតាំងពីដើមមក។
 
លោក ហាសហ៊ីម អាលកាហ្វ ដែលជានាយកគ្រប់គ្រងទូទាត់ អាជីវកម្មអេឡិចត្រូនិកនៃវីង បានមានប្រសាសន៍ថា៖“ អ្នកដឹកជញ្ជូនរបស់យើងទាំងអស់ សុទ្ធតែបានឆ្លងកាត់ការធ្វើតេស្តរកមេរោគកូវីដ-១៩ ទាំងអស់ ហើយឥឡូវនេះ ត្រូវបានអនុញ្ញាតឱ្យ ផ្តល់សេវាដឹកជញ្ជូនដល់សហគមន៍ហើយ។ យើងបានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមកាត់បន្ថយបញ្ហាប្រឈមមួយចំនួន ដែលសហគមន៍របស់យើងកំពុងជួបប្រទះ តាមរយៈការធានាថាពួកគេ អាចទទួលបានផលិតផលដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ប្រកបដោយសុវត្ថិភាព និងឆាប់រហ័សក្នុងកំឡុងពេលដ៏លំបាកនេះ។”
 


ច្រកត្រួតពិនិត្យឆ្លងកាត់សម្រាប់ការដឹកបញ្ជូនទៅតំបន់ក្រហម និងតំបន់លឿងទុំ

អ្នកដឹកជញ្ជូនរបស់វីងម៉ល ត្រូវបានធ្វើតេស្តរកមេរោគកូវីដ-១៩ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដើម្បីឲ្យពួកគេអាចផ្តល់សេវាដឹកជញ្ជូនដល់អតិថិជន នៅតំបន់ក្រហម និងលឿងទុំ នៅក្នុងខេត្ត សៀមរាប ប្រកបដោយសុវត្ថិភាពបាន។
 
វីងម៉ល កំពុងធ្វើការជាមួយក្រុមអ្នកស្ម័គ្រចិត្តនៅខេត្តសៀមរាប ដែលមានឈ្មោះថា “តោះទៅលេង សៀមរាប” ដើម្បីទទួលប័ណ្ណធ្វើដំណើរ សម្រាប់អ្នកដឹកជញ្ជូនដែលកំពុងផ្តល់សេវានៅតំបន់ក្រហម និងតំបន់លឿងទុំ។ ប័ណ្ណធ្វើដំណើរទាំងនេះ ត្រូវបានអនុញ្ញាតដោយអាជ្ញាធរខេត្តសៀមរាប ដើម្បីធានាថាមានតែអ្នកដឹកជញ្ជូនដែលត្រូវបានធ្វើតេស្តអវិជ្ជមានប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យបំពេញការងារ។
 
វីងម៉ល លើកទឹកចិត្តអ្នករាល់គ្នា ឱ្យធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល និងគោរពតាមការណែនាំរបស់សម្តេច ហ៊ុន សែន ដើម្បីការពារខ្លួន និងក្រុមគ្រួសារពីការឆ្លងនៃជំងឺនេះ។
លោក ហាសហ៊ីម អាលកាហ្វ បានមានប្រសាសន៍ថា៖“វាមានសារៈសំខាន់ណាស់ ក្នុងការអនុវត្តនូវវិធានការ ៣កុំ និង៣ការពារ ជារៀងរាល់ថ្ងៃ និងជៀសវាងការចេញទៅខាងក្រៅផ្ទះ ដោយមិនចាំបាច់” ។
 
ដើម្បីបញ្ជាទិញ អតិថិជនគ្រាន់តែបើកកម្មវិធីស្មាតហ្វូនវីង រួចចុចលើរូបសញ្ញា“ វីងម៉ល” រកមើលទំនិញដែលត្រូវការ និងបញ្ជាទិញជាការស្រេច។ បន្ទាប់ពីបញ្ជាទិញ អតិថិជន នឹងអាចរីករាយជាមួយអាហារ និងផលិតផលដែលពួកគេចូលចិត្ត ដោយឥតគិតថ្លៃដឹកជញ្ជូន។
 
ដើម្បីទទួលបានព័ត៌មានថ្មីៗ ក៏ដូចជាការផ្តល់ជូនពិសេសជារៀងរាល់ថ្ងៃពីវីងម៉ល អតិថិជននៅខេត្តសៀមរាប អាចចូលក្នុងឆានែលតេលេក្រាមរបស់វីងម៉លសៀមរាប ដោយចុចលើតំណភ្ជាប់នេះ https://t.me/WingMallSR ហើយអតិថិជននៅភ្នំពេញអាចប្រើតំណភ្ជាប់មួយនេះ https://t.me/WingMall ផងដែរ។
 
អាជីវកម្មដែលមានប្រជាប្រិយភាពជាច្រើននៅសៀមរាប និងភ្នំពេញ កំពុងលក់ទំនិញ ដែលរួមមានទាំងម្ហូបអាហារ ភេសជ្ជៈ គ្រឿងទេស សម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក ផលិតផលសម្រាប់ទារក សុខភាព និងសម្រស់ ព្រមទាំងទំនិញជាច្រើនប្រភេទផ្សេងទៀតនៅលើវីងម៉ល។ សម្រាប់អាជីវករដែលចង់លក់ផលិតផលដល់សហគមន៍របស់ពួកគេតាមរយៈវីងម៉លអាចទាក់ទង៖ +(៨៥៥) - ០៧៨ ៣១១ ៣១១ ៕
  

អ្នកដឹកជញ្ជូនវីងម៉លនៅខេត្ត សៀមរាប រង់ចាំការធ្វើតេស្តរកមេរោគកូវីដ-១៩ 
 

អ្នកដឹកជញ្ជូនវីងម៉លទទួលបានប័ណ្ណសម្រាប់ការដឹកជញ្ជូន
 
 
(អត្ថបទពាណិជ្ជកម្ម)
 

Tag:
 Wing
© រក្សាសិទ្ធិដោយ thmeythmey.com