អន្តរជាតិ
លោក ចនសុន ប្រាប់​មហាសន្និបាត៖ កិច្ចប្រជុំ COP26 ជាចំណុចរបត់របស់មនុស្សជាតិ
23, Sep 2021 , 6:08 pm        
រូបភាព
នាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន ។ រូបថត AFP
នាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន ។ រូបថត AFP
ដោយ:
កិច្ចប្រជុំកំពូលស្តីពីបប្រែបម្រួលអាកាស (COP26) ក្នុងខែតុលាខាងមុខ ​ជាចំណុចរបត់សម្រាប់មនុស្សជាតិ។ នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស ​បូរីស ចនសុន ថ្លែងបែបនេះទៅបណ្តាសមាជិក​អង្គការសហប្រជាជាតិ(UN) ។ លោកអំពាវនាវជំរុញឱ្យមេដឹកនាំពិភពលោកត្រៀមខ្លួនក្នុងការ​ចាត់វិធានការ​មុខកិច្ចប្រជុំ COP26​ នៅ​ទីក្រុង​ Glasgow ។​​



ថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិនៅក្រុងញូវ​យ៉កនៅថ្ងៃទី២២ ខែកញ្ញា លោក បូរីស ចនសុន ព្រមានថា ​វាដល់ពេលហើយសម្រាប់មនុស្សជាតិត្រូវលូតលាស់ ខណៈការកើនឡើងកម្ដៅពិភពលោកជារឿងមិនអាចចៀសផុតឡើយ។ ប៉ុន្តែប្រមុខរដ្ឋាភិបាលអង់គ្លេស ទទូចឱ្យមេដឹកនាំពិភពលោកចាត់វិធានការជាក់លាក់ដើម្បីទប់ស្កាត់ការនិន្នាការនេះ
«វាដល់ពេលហើយដែលពួកយើងត្រូវស្តាប់ក្រុមអ្នកវិទ្យាសាស្រ្ត ដោយយើងអាចមើលវិបត្តិជំងឺកូវីដ-១៩ ជាឧទាហរណ៍​ដែលបង្ហាញដោយក្រុមវិទ្យាសាស្រ្តដើម្បីយល់ថាយើងជានរណា ហើយយើងកំពុងធ្វើអ្វីខ្លះ។» លោក បូរីស បញ្ជាក់បែបនេះ។
 
ក្នុងសុន្ទរកថាដដែល​​  លោក ចនសុន បានអំពាវនាវសារជាថ្មីឱ្យប្រទេសនានាត្រូវតែមានសកម្មភាពផ្លាស់ប្តូរឱ្យបានក្រាស់ក្រែលត្រឹមចុងទសវត្សន៍នេះ ប្រសិនជាចង់ទប់ស្កាត់កំណើនកម្តៅពិភពលោក។  ​«ខ្ញុំជឿជាក់យ៉ាងមុតមាំថាយើងអាចធ្វើវាបានដោយបេ្តជ្ញាដោះស្រាយបញ្ហា៤ចំណុចរួមមាន ​ដើមឈើ, ធ្យូង ,យានយន្ត និងជំនួយហិរញ្ញវត្ថុ។»​ លោកបញ្ជាក់បែបនេះ។
 
នាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះបានលើកឡើងពីការអភិវឌ្ឍបច្ចេកវិទ្យាដែលធ្វើឱ្យថាមពលបៃតងមានតម្លៃទាប និងសមរម្យប្រើប្រាស់បន្ថែមទៀត។ យ៉ាងណាមិញ លោករំឭកថា លុះត្រាតែមានចំណាត់ការបន្ទាន់ទើប អាចប្រែក្លាយពិភពលោកទៅជាស្រស់ស្អាតប្រកបដោយប្រសិទ្ធភាព មិនត្រឹមតែសម្រាប់មនុស្សឡើយ ប៉ុន្តែក៏សម្រាប់បណ្តាប្រភេទសត្វជាច្រើនទៀត។
 
លើសពីនេះ​ លោក បូរីស  ចនសុន ក៏បានកោតសរសើរទៅកាន់មេដឹកនាំពិភពលោកធំៗពីរដែលមានអាម៉េរិក និងចិន ដោយប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បានបេ្តជ្ញាផ្តល់ហិរញ្ញប្បទានទ្វេដងរហូតដល់១១,២ពាន់លានដុល្លា ខណៈចិនសន្យាឈប់ផ្តល់មូលនិធិដល់ការសាងសង់ស្ថានីយ៍ថាមពលអគ្គិសនីដើរដោយធ្យូងថ្មនៅបរទេស៕
 
 
 
 

Tag:
 អង់គ្លេស
  COP26
  UNGA
© រក្សាសិទ្ធិដោយ thmeythmey.com