អត្ថបទពាណិជ្ជកម្ម
ដាវីត្រាចេញបទចំរៀងថ្មី «ខ្មែរមានគ្រប់សព្វ» ថតចេញពីស្ទូឌីយោខ្នាតអន្តរជាតិ ដំបូងគេរបស់កម្ពុជា
23, Sep 2021 , 7:20 pm        
រូបភាព
ដូចតាមការសន្យា ផលិតកម្មដាវីត្រាបានចេញបទថ្មី «ខ្មែរមានគ្រប់សព្វ» ដែលត្រូវបានសម្រិតសម្រាំង ផលិតចេញពីស្ទូឌីយោដែលផលិតកម្មដាវីត្រាបានវិនិយោគនូវទឹកប្រាក់រាប់លានដុល្លារដែលបំពាក់សុទ្ធតែឧបករណ៍ទំនើបៗនិងប្រេនល្បីៗលំដាប់ពិភពលោក។


បទ«ខ្មែរមានគ្រប់សព្វ»  គឺពិតជាបង្ហាញអំពីមោទកភាពជាតិខ្មែរដោយសារតែ អត្ថន័យនៃបទចំរៀងនេះគឺរៀបរាប់អំពី ប្រពៃណីវប្បធម៌ ទំនៀមទំលាប់ អក្សរសាស្រ្ត និងប្រាង្គប្រាសាទដ៏អស្ចារ្យ ផូរផង់ របស់ខ្មែរយើង។ «ខ្មែរមានសិល្បៈចម្លាក់ ប្រាង្គប្រាសាទ ក្បូរក្បាច់សែនស្អាតថ្លៃអើយក្នុងដែនសុវណ្ណភូមិ ប្រាសាទអង្គរបរវរដ៏ឧត្តម ប្រាសាទអង្គរបរវរដ៏ឧត្តម មោទកភាពធំថ្លៃអើយនៃកម្ពុជា ប្រាសាទបាយ័ន តាព្រហ្ម និងព្រះវិហារ ជួយថែការពារថ្លៃអើយឲ្យបានឋិតថេរ ជួយថែការពារថ្លៃអើយឲ្យបានឋិតថេរ» ។ នេះគឺជាឃ្លាមួយនេះបទ«ខ្មែរមានគ្រប់សព្វ»នេះ។
 
ផលិតកម្មដាវីត្រាក៏រំពឹងយ៉ាងមុតមាំថាបទ«ខ្មែរមានគ្រប់សព្វ» នេះក៏ជាការចូលរួមចំណែកដល់ការ លើកស្ទួយវិស័យទេសចរណ៍ដែល ប្រទេសកម្ពុជាកំពុងគ្រោងនឹងបើកវិស័យនេះឡើងវិញ ក្នុងពេល ឆាប់ៗ ដើម្បីទទួលភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ ដែលបានទទួលការចាក់ វ៉ាក់សាំង បង្ការជំងឺ កូវីដ ១៩  រួចនាពេលឆាប់នេះផងដែរ៕
 
លោកអ្នកក៏អាចទាញយកអេបកំសាន្ត (Komsan App) ដើម្បីស្តាប់បទចំរៀងនេះដោយសេរីមិនគិតប្រាក់ដែលគុណភាពសំលេងពិរោះ។ អេប Komsan នេះត្រូវបានបង្កើតឡើងរួមគ្នាដោយផលិតកម្មចំរៀងដាវីត្រា ហើយបទចំរៀងនេះដែរនឹងបង្ហោះផ្សាយក្នុងឆានែលយូធូប Davitra Media និងបណ្ដាញផ្សព្វផ្សាយសង្គមដទៃទៀតផងដែរ៕
 
ពត៌មានបន្ថែមសូមទំនាក់ទំនងលេខ   096 88888 11












© រក្សាសិទ្ធិដោយ thmeythmey.com