ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
តើជំងឺប្រដាប់ភេទងាប់កើតឡើងដូចម្តេច?
× ជម្ងឺលិង្គងាប់ ដែលហៅម្យ៉ាងទៀតថាអសមត្ថភាពក្នុងការរួមភេទ (impotence) គឺជាការបាត់បង់នូវសមត្ថភាពក្នុងការសម្រេចឬទ្រទ្រង់ឲ្យបាននូវភាពរីកធំរបស់លិង្គ(erection) ដើម្បីបំពេញការសម្រេចបំណងខាងផ្លូវកាម។ ជម្ងឺលិង្គងាប់វាខុសគ្នាពីលក្ខខណ្ឌដទៃទៀតដែលអាចជ្រៀតជ្រែកមកលើការរួមសង្វាសរបស់បុរសៗបានដែរ ដូចជាការខ្វះនូវចំណង់ខាងផ្លូវភេទ(lack of sexual desire) ដោយមាន ការថយចុះនៃតម្រេក (decreased libido) និងការមានបញ្ហានៅក្នុងការបញ្ចេញទឹកកាម(ejaculation) និងការសម្រេចដល់ទីបំផុតនៃតម្រេក (orgasm) ជាដើម។តើលិង្គឡើងធំដោយរបៀបដូចម្តេច?
-
ការឡើងធំរបស់លិង្គចាប់ផ្តើមឡើងជាមួយនឹងរំញោចខាងផ្លូវភេទ(sexual stimulation)។ ការរំញោចនេះអាចមានឡើងដោយការស្ទាបអង្អែល(tactile) ដូចជាប៉ះអង្អែលលិង្គ ឬដោយមានអារម្មណ៍រវើរវាយខាងផ្លូវភេទ។ ការស្រើបស្រាលឬរំភើប(arousal) ខាងផ្លូវភេទនេះបានធ្វើឲ្យមានពលវេគ អគ្គីសនី(electrical impulses) នៅតាមបណ្តោយសរសៃប្រសាទដែលតភ្ជាប់ទៅលិង្គ និងធ្វើឲ្យសរសៃប្រសាទបញ្ចេញនូវ nitric oxide ដែលធ្វើឲ្យមានការផលិតកើនឡើងនៃ cyclic GMP (cGMP) នៅក្នុងកោសិការបស់សាច់ដុំទន់ៗនៃcorpora cavernosa។ cGMP នេះបានធ្វើឲ្យសាច់ដុំទន់ៗនៃ corpora cavernosa បន្ធូរបន្ថយខ្លួនឡើង ជាហេតុធ្វើឲ្យឈាមអាចហូរចូលមកក្នុងលិង្គបានពេញ corpora cavernosa ហើយធ្វើឲ្យលិង្គរីកធំឡើង ។
តើលិង្គឡើងធំបានយូរដោយរបៀបដូចម្តេច?
ការដែលលិង្គបានរីកធំឡើងនេះបង្កើតបានជាសម្ពាធទៅលើសរសៃវែន (គឺសរសៃឈាមដែលនាំឈាមចេញពីលិង្គទៅ) នៅក្នុង tunica albuginea ហើយជួយខ្ទប់ឈាមឲ្យស្ថិតនៅក្នុង corpora cavernosa ដែលជាហេតុធ្វើឲ្យលិង្គនៅរឹងជាប់។ ភាពរឹងរបស់លិង្គនេះនឹងត្រូវផ្លាស់ប្តូរត្រលប់ទៅវិញ បើកាលណាកម្រិត cGMP នៅក្នុង corpora cavernosa ថយចុះ ដែលនឹងធ្វើឲ្យសាច់ដុំទន់ៗកន្ត្រាក់ឡើង រួចរារាំងការហូរចូលមករបស់ឈាម ហើយបើកសរសៃវែនឲ្យនាំឈាមហូរចេញពីលិង្គទៅ។ កម្រិតនៃ cGMP នៅក្នុង corpora cavernosa ថយចុះព្រោះវាត្រូវបានបំផ្លាញដោយអង់ហ្ស៊ីមមួយដែលមានឈ្មោះហៅថា phosphodiesterase type 5 (PDE5)។
© រក្សាសិទ្ធិដោយ thmeythmey.com