ពីនេះ ពីនោះ
«ទ្រាំទ្រឹស្ដិ» មានន័យថា ក្រអឺតក្រទម ដំអក់ ស្ទាក់ស្ទើរ
× ទ្រាំទ្រឹស្តិ (—ទ្រឹស) ជាកិរិយាសព្ទ និងកិរិយាវិសេសន៍ ដែលមានន័យថា ក្រអឺតក្រទម, ដំអក់, ទម្រន់, ក្រាញដោយប្រកាន់ទិដ្ឋិអស្មិមានះ; ស្ទាក់ស្ទើរ, ស្ទើរចង់ស្ទើរទេ,ទាំងទាល់។
វចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត បានលើកយកឧទាហរណ៍ទាក់ទងនឹងពាក្យទ្រាំទ្រឹស្តិ ថា៖ «តុលាការកោះហៅ ៣ ដងហើយ គាត់ចេះតែទ្រាំទ្រឹស្ដិ មិនព្រមចូលខ្លួនទៅសោះ, បើមុខជានឹងខានឲ្យគេមិនបានទេ ត្រូវឲ្យគេឲ្យហើយទៅ ទ្រាំទ្រឹស្ដិដល់ណាទៀត ?; វាធ្វើទ្រាំទ្រឹស្ដិមិនចង់ទៅ, ធ្វើការទាំងទ្រាំទ្រឹស្ដិ៕
© រក្សាសិទ្ធិដោយ thmeythmey.com