COVID-19
ជាតិ
បុណ្យភ្ជុំបិណ្ឌ
រដ្ឋាភិបាលសម្រេចផ្អាកពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប៉ុន្តែរក្សាការឈប់សម្រាក៣ថ្ងៃ
24, Sep 2021 , 7:08 am        
រូបភាព
ពុទ្ធបរិស័ទទៅកាន់បិណ្ឌនៅវត្តលង្កា រាជធានីភ្នំពេញ កាលពីបិណ្ឌមួយ
ពុទ្ធបរិស័ទទៅកាន់បិណ្ឌនៅវត្តលង្កា រាជធានីភ្នំពេញ កាលពីបិណ្ឌមួយ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយប់ថ្ងៃទី២៣ ខែកញ្ញា បានចេញសេចក្តីសម្រេចពីការផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩។

 
សេចក្តីសម្រេចរបស់ប្រមុខរដ្ឋាភិបាល បានធ្វើឡើងក្រោយពេលដែលសម្តេចបានផ្ញើសារជាសំឡេងទៅកាន់ស្ថាប័នពាក់ព័ន្ធ ជាពិសេសព្រះចៅអធិការនៃបណ្តាវត្ត ឲ្យពិចារណារផ្អាកពិធីបុណ្យប្រពៃណីជាតិតាមបែបព្រះពុទ្ធសាសនានេះ ដោយសារតែការរកឃើញករណីវិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់ ក្នុងនោះវត្តចំពុះក្អែក នៅខណ្ឌច្បារអំពៅ មានដល់ទៅជាង៤០ករណី។
 
ការជួបជុំ និងប្រមូលផ្តុំមនុស្សជាច្រើនតាមបណ្តាវត្តអារា មិនអាចធានាបាននូវការអនុវត្តវិធានសុវត្ថិភាពផ្នែកសុខាភិបាលឡើយ ដែលធ្វើឲ្យកម្ពុជាប្រឈមហានីភ័យខ្ពស់នៃការរាលដាលកូវីដ-១៩ ជាពិសេសប្រភេទបំប្លែងថ្មី ដែលតា។ នេះជាការគូសបញ្ជាក់របស់សម្តេច ហ៊ុន សែន។
 

ការសម្រេចផ្អាកពិធីចាប់ពីបិណ្ឌ៤រហូតដល់ភ្ជុំបិណ្ឌនេះ ជាផ្នែកដ៏សំខាន់មួយនៃការពង្រឹងវិធានការរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺរាលដាលសកល ដើម្បីធានាអាយុជីវិត និងសុខភាពពលរដ្ឋ ខណៈប្រទេសទាំងមូល កំពុងដំណើរការបើកសាលារៀន និងរៀបចំផែនការឆ្ពោះទៅបើកប្រទេសពេញលេញឡើងវិញ។
 
ទោះបីជាយ៉ាងណាក៏ដោយ ការឈប់សម្រាក៣ថ្ងៃសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ នៅតែរក្សាទៅតាមការកំណត់ក្នុងប្រតិទិនដដែល។
 
ទាក់ទងនឹងការយកចង្ហាន់ និងទេយ្យទានចាំបាច់នានា ប្រគេនដល់ព្រះសង្ឃតាមបណ្តាវត្តអារាម សម្តេច ហ៊ុន សែន បានបញ្ជាទៅបណ្តាអភិបាលខេត្ត រៀបចំសម្របសម្រួលយន្តការក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com