COVID-19
ជាតិ
កូវីដ-១៩៖ ករណីឆ្លងថ្មី៨១៦នាក់ទៀត ខណៈអ្នកស្លាប់មាន២១នាក់
× មនុស្សចំនួន៨១៦នាក់ទៀត តេស្តវិជ្ជមានជំងឺកូវីដ-១៩ ក្នុងនោះ១១៤នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយ៥៥៤នាក់បន្ថែម និងអ្នកស្លាប់២១នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៥ ខែសីហានេះ។
បច្ចុប្បន្ន កម្ពុជាមានអ្នកអ្នកឆ្លងជំងឺកូវីដ-១៩ សរុប១០៨ ២៥៧នាក់ ក្នុងនោះករណីនាំចូលមាន ១៨ ៥៤៧នាក់។ ចំណែកអ្នកជាសះស្បើយ១០០ ១៨២នាក់ និងអ្នកស្លាប់២ ២១៨នាក់។ កម្ពុជា មានករណីកូវីដ-១៩ បំប្លែងថ្មីដែលតា ចំនួន ៣ ៧៣១ករណី ក្នុងនោះរាជធានីភ្នំពេញ ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តសៀមរាប មានច្រើនជាងគេ។ បើតាមក្រសួងសុខាភិបាល មានតែខេត្តកែបមួយគត់ ដែលមិនទាន់មានការរាតត្បាតនៃមេរោគកូវីដ-១៩ បំប្លែងថ្មីប្រភេទ Deltaនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com