ជាតិ
ព្រះវិហារ៖ពលរដ្ឋរនៅតាមដងស្ទឹងសែន និងមាត់ទន្លេមេគង្គ សូមប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង
25, Sep 2021 , 6:29 pm        
រូបភាព
រូបភាព ពីហ្វេសប៊ុករដ្ឋបាលខេត្តព្រះវិហារ
រូបភាព ពីហ្វេសប៊ុករដ្ឋបាលខេត្តព្រះវិហារ
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះវិហារ បានប្រាប់ឱ្យប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសែន និងមាត់ទន្លេមេគង្គ មានការប្រុងប្រយ័ត្ន និងត្រៀមបង្ការនូវគ្រោះមហន្តរាយដោយសារជំនន់ទឹកភ្លៀង។ បើតាមរដ្ឋបាលខេត្តព្រះវិហារ គិតត្រឹមព្រឹកថ្ងៃទី២៥ កញ្ញា ទឹកស្ទឹងសែនមានកម្ពស់ ១១,៣៨ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្ន គឺ១១,៥០ម៉ែត្រ។


 
ក្នុងរយៈពេលចុងក្រោយនេះ ស្ថានភាពអាកាសធាតុនៅក្នុងទឹកដីខេត្តព្រះវិហារ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលធ្វើឱ្យទឹកស្ទឹងសែនហក់ឡើងខ្លាំង និងមានល្បឿនលឿន ដែលអាចបង្កឱ្យជន់លិច។ ដើម្បីត្រៀមបង្ការនូវគ្រោះមហន្តរាយ ដែលកើតឡើងដោយសារជំនន់ទឹកភ្លៀង រដ្ឋបាលខេត្តព្រះវិហារ បានប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្ន និងស្វែងរកទីទួលសុវត្ថិភាព។
 
ក្នុងករណីជួបគ្រោះទឹកជំនន់ រដ្ឋបាលខេត្តស្នើឱ្យពលរដ្ឋ រាយការណ៍ទៅអាជ្ញាធរជាបន្ទាន់ ដើម្បីការពារ និងជួយសង្រ្គោះទាន់ពេលវេលា។ សូមបញ្ជាក់ថា ការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ កញ្ញា បានឱ្យដឹងថា ចាប់ពីថ្ងៃទី២២-២៨ កញ្ញា រាជធានីភ្នំពេញ និងខេត្តចំនួន១១ នឹងអាចកើតមានជំនន់ទឹកភ្លៀង៕
 
 
 

Tag:
 អាកាសធាតុ
  ជំនន់ទឹកភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com