ជាតិ
ពីនេះ ពីនោះ

×![]()
តាមវចនានុក្រមសម្តេច ព្រះសង្ឃរាជ ជួន ណាត ពាក្យ «សាំ» និង «ស៊ាំ» ស្ទើរតែមានអត្ថន័យស្រដៀងគ្នា ប៉ុន្តែមានពន្យល់យ៉ាងច្បាស់លាស់។
«សាំ» ដែលជាកិរិយាវិសេសន៍ និងគុណសព្ទ មានន័យថា ដែលផ្ទួនឬថែមដដែលៗ, ដែលដូចគ្នាដដែលៗនិយាយសាំ; សម្ដីសាំ, ក្បាច់សាំ ។ សាំទាំ ទាំនៅដដែលៗ, ដែលថ្នឹកទាំដដែលៗ ។ សុខទុក្ខសាំទាំ សុខនិងទុក្ខដែលទាំនៅផ្លាស់ប្តូរគ្នាដដែលៗ( អ្នកខ្លះនិយាយតាមទម្លាប់ថា ស៊ាំទាំ ) ។
ពាក្យដែលតែងតែប្រើប្រាស់ជាទូទៅ ដូចជា «សាំញ៉ាំ» និយាយសាំញ៉ាំ; សម្ដីសាំញ៉ាំ, ចិត្តសាំញ៉ាំ, ក្បាច់សាំញ៉ាំ ។ «សាំដែល» ដែលផ្ទួនដដែលៗ, ច្រំដែល និយាយសាំដែល; សម្ដីសាំដែល ។
រីឯពាក្យ «ស៊ាំ» វិញ ដែលជាគុណសព្ទ និងកិរិយាសព្ទ មានន័យថា ថ្នឹក, ចិត្តស៊ាំ, អាចប្រព្រឹត្តទៅបាន ព្រោះការថ្នឹក, មានដំណើរថ្នឹក, ស៊ាំចិត្ត, ស៊ាំកម្លាំង, ស៊ាំសាច់ ។
ពាក្យ «ស៊ាំ» នេះ ច្រើនប្រើជាមួយ ពាក្យ «ស៊ប់»។ ស៊ប់ មានន័យថា គ្រប់គ្រាន់, ពេញទី, ពេញលេញ, ឥតខ្វះខាត; ទៀងទាត់។ ស៊ប់ស៊ាំ ស៊ាំចិត្តស៊ប់, ថ្នឹកចិត្តគំនិតមិនញញើតញញើម ៕
© រក្សាសិទ្ធិដោយ thmeythmey.com