ជាតិ
ពីនេះ ពីនោះ
ពាក្យ «ទាំងឡាយ» សរសេរជា «ទាំងហ្លាយ» ក៏បានដែរ
19, Nov 2022 , 7:29 am        
រូបភាព
បើតាម​វចនានុក្រម​ខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ «ទាំងឡាយ» និង «ទាំងហ្លាយ» អាច​សរសេរបាន​ដូចគ្នា។ និបាតសព្ទ «ទាំងហ្លាយ» ចេញពីពាក្យសៀមដែលអានថា ថ័ងហ្លាយ» ប៉ុន្តែសម័យ​សព្វ​ថ្ងៃនេះ ខ្មែរ​សរសេរ «ទាំងឡាយ» ច្រើនជាង។

 
ទាំងឡាយ មានន័យថា អស់ទាំង, ទាំងអស់, រាល់; ពាក្យប្រាប់ចំនួនច្រើន សម្រាប់ប្រើភ្ជាប់នឹងចុងនាមសព្ទជាពហុវចនៈ។ អ្នកទាំងឡាយ គឺអស់ទាំងអ្នកឬពួកអ្នក, អ្នករាល់គ្នា; មនុស្សទាំងឡាយ, សត្វទាំងឡាយ គឺអស់ទាំងមនុស្សអស់ទាំងសត្វ...។ 
 
ពាក្យ «ឡាយ» ឬ «ហ្លាយ» ដែលជា​កិរិយាវិសេសន៍ និងគុណសព្ទ មានន័យជារួមថា រយាល, ដែលចេះតែឃ្លាតៗ វេលា, ចេះតែឡាយៗទៅមិនបានទៅមករកគ្នា៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com