ជាតិ
ពីនេះ ពីនោះ
«ជីវប្បវត្តិ» ក៏មានន័យដូច «ជីវប្រវត្តិ» ដែរ
× ពាក្យ «ជីវប្បវត្តិ» ដែលអានថា «ជីវ៉ាប់ ប៉ៈ-វាត់» គឺមានន័យដូចពាក្យ «ជីវប្រវត្តិ» យ៉ាងដូច្នោះដែរ។ ពាក្យនេះមានន័យថា សេចក្ដីតំណាលអំពីជីវភាពរបស់បុគ្គល, ពង្សាវតារបស់មនុស្សម្នាក់ៗ តាំងពីកើតមកដរាបដល់ក្ស័យជីវិត
គប្បីស្រាវជ្រាវ សិក្សា នូវជីវប្បវត្តិរបស់រដ្ឋបុរសទាំងឡាយ ។
ជីវ គឺ ជីព, ជីវិត រីឯប្រវត្តិ ស្មើពាក្យ បវត្តិ, ប្រព្រឹត្តិ ដែលមានន័យថា ដំណឹង; ការប្រព្រឹត្តទៅ ឬការប្រព្រឹត្តរៀងមក; ពង្សាវតារ, របាក្សត្រ ។
បវត្តិការណ៍ ឬ បវត្តិហេតុ ហេតុ, ដំណើរនៃបវត្តិ ។ បវត្តិកាល បច្ចុប្បន្នកាល ។ បវត្តិរូប ដំណឹង; រឿងរ៉ាវ; ពង្សាវតាររបស់រូបបុគ្គលនីមួយៗ ។ បវត្តិសាស្ត្រ ឬ ប្រវត្តិសាស្ត្រ គម្ពីរ, ក្បួនសម្ដែងអំពីពង្សាវតារឬអំពីរបាក្សត្រ, អំពីសន្ដតិវង្ស ។
© រក្សាសិទ្ធិដោយ thmeythmey.com