ជាតិ
ពីនេះ ពីនោះ
អព្ភូត និង អភូត មានន័យ​ខុសគ្នា​
29, Mar 2023 , 7:29 am        
រូបភាព
យើង​មិនអាច​សរសេរ «អព្ហូត» និង «អភូត» ច្របូកច្របល់គ្នានោះឡើយ ពីព្រោះពាក្យទាំងពីរនេះមានន័យ​ខុស​គ្នាទាំងស្រុង។ នេះបើតាម​ការពន្យល់ពាក្យនីមួយៗក្នុង​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត។

 
«អព្ហូត» (អានថាអ័ប-ភូត) ចេញពីភាសាបាលី-សំសង្ក្រឹត អទ្ភុត ដែលមានន័យថា ដែលចម្លែកឬអស្ចារ្យ; សេចក្ដីអស្ចារ្យ ។ អព្ភូត ! ឧ. ប្លែកណាស់ ! អស្ចារ្យណាស់ ! ។ អព្ភូតការណ៍ ឬ —ហេតុ ( —តៈ— ) ការណ៍ឬហេតុចម្លែក, អស្ចារ្យ ។ អព្ភូតភណ្ឌ របស់ចម្លែក ។ ល ។
 
រីឯពាក្យ «អភូត» វិញ មានន័យថា ដែលមិនកើត, មិនមាន; ដែលមិនពិត, មិនមែន, ពុំប្រាកដ។ ពាក្យអភូត ពាក្យមិនពិត ( ខ្មែរប្រើក្លាយជា ភូត "មិនពិត" : ពាក្យភូត, ភូតភរ ) ។
 
បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អានថា «អៈភូតៈ», ដូចជា អភូតការណ៍ ឬ —ហេតុ ការណ៍ឬហេតុមិនពិត ។ អភូតបុព្វ ដែលមិនធ្លាប់មាន, មិនដែលមាន ។ អភូតវាចា ឬ —វាទ សម្ដីមិនពិត ។ អភូតវាទិន ឬ —វាទី អ្នកដែលច្រើនតែនិយាយពាក្យមិនពិត ( បើស្រ្តីជា អភូតវាទិនី ) ។ ល ។
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com