ជាតិ
ពន្យល់ពាក្យ
ពីនេះ ពីនោះ
ចោត, ចំណោត មានន័យខុសពី ចោទ, ចំណោទ
11, Mar 2024 , 7:29 am        
រូបភាព
សូរដូចគ្នា ប៉ុន្តែមិនមាន​ន័យដូចគ្នានោះឡើយ ជាពិសេស​ការ​ប្រកបជាមួយអក្សរ «ត»  និង «ទ»។ សារព័ត៌មាន​ថ្មីៗ សូម​លើកយកពាក្យ «ចោត», «ចំណោត» និង «ចោទ», «ចំណោទ» មកពន្យល់ ដោយផ្អែក​តាមវចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត។

 
«ចោត» ជាគុណសព្ទ ដែលមានន័យថា ទីទៃពីទេរ គឺចំហុង។ ច្រាំងចោត ។ វាក៏ឈ្មោះក្តាមសមុទ្រមួយពួក​ផងដែរ គឺ ក្តាមចោត។
 
«ចំណោត» គឺ ទី, កន្លែងដែលចោត។ ចំណោតច្រាំង, ចំណោតភ្នំ ។
 
ចំពោះពាក្យ «ចោទ» ដែលជាកិរិយាសព្ទ មានន័យថា តឿន, ដាស់តឿន; សួរដណ្ដឹង; ដាក់ចំណោទ, ដាក់ប្រស្នាឲ្យរក; ប្ដឹង, ប្ដឹងប្រកាន់ ។
 
«ចំណោទ» គឺ សេចក្ដីចោទ, ពាក្យចោទ, ប្រស្នា។ ចំណោទលេខ, រកចំណោទ, ដោះចំណោទ ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com