ជាតិ
ពីនេះ ពីនោះ

×![]()
«លូខ» និង «លូក» មានសូរដូចគ្នា ប៉ុន្តែន័យខុសគ្នា។ នេះបើផ្អែកតាមការពន្យល់ពាក្យនីមួយៗនៅក្នុងវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជជួន ណាត។
«លូខ» មានន័យសៅហ្មង; ថោកថយ ឬថយថោក, ថោកទាប ឬទាបថោក; ទន់ទាប, ទន់ថយ; ខ្ជីខ្ជា; ក្រីក្រ; ដែលត្រដាបត្រដួស ។ ប្រើជាបទសមាសបានតាមការប្រកប អានថា លូខៈ ដូចជា លូខកម្ម អំពើសៅហ្មង; ការងារថោកទាប ។ លូខជីវិត ការរស់នៅដោយសៅហ្មង, ការរស់ត្រដាបត្រដួស ។ លូខជីវិន ឬ--ជីវី ដែលរស់នៅត្រដាបត្រដួស (បើស្ត្រីជា លូខជីវិនី) ។ លូខប្បណីតភាព ឬភាវៈសៅហ្មងឬថោកទាបនិងឧត្តម ។
លូខប្រណីត ថោកថយខ្លះឧត្តមខ្លះ : អាហារលូខប្រណីត ។ លូខព័ណ៌ សម្បុរសៅហ្មង, អន់, ស្រអាប់ ។ លូខភាព សេចក្ដីសៅហ្មង, ដំណើរថោកទាប ។ លូខភោជន ភោជនថោកទាប ។ លូខវាចា ឬ --វាទ សម្ដីខ្ជីខ្ជា, ពាក្យពុំគាប្បី ។ លូខវាទិន ឬ--វាទី អ្នកដែលពោលពាក្យខ្ជីខ្ជា, ពុំគាប្បី (បើស្ត្រីជា លូខវាទិនី) ។
រីឯពាក្យ «លូក» វិញ មានន័យថា លាតឬឈោងដៃចេញ : លូកដៃទទួលអីវ៉ាន់ ។ លាតដៃចុះឬកាយយក : លូកដៃក្នុងពាងទឹក; លូកផ្អកពីក្នុងឪទឹន ។ លាតដៃចាប់កាន់, ហ៊ានទិញ : ទំនិញឥឡូវថ្លៃណាស់ លូកមិនចុះទេ ។ បង្ខិតចូលឬចេញ : បោះរបងលូកចូលក្នុងដីគេ ។
កិរិយាវិសេសន៍ ឬ គុណសព្ទ លូកមានន័យថា ដែលលយចេញឬចូល : ដីដុះលូកចូលក្នុងទន្លេ ។ លូកនាយលូកអាយ លូកខាងណេះបន្តិចខាងណោះបន្តិច ។ លូកល លូកលមើល, ហុចល្បងមើល ។ លូកលើសើក្រោម លូកចាប់ខាងលើសើរើខាងក្រោមជន្លឲ្យកើតការ : និយាយលូកលើសើក្រោម ៕
© រក្សាសិទ្ធិដោយ thmeythmey.com