ជាតិ
ពីនេះ ពីនោះ
«ឯតទគ្គកម្ម» ជាពាក្យត្រូវ មិនមែន «ឯកទគ្គកម្ម» នោះឡើយ 
×![]()
ដោយមិនបានចាប់អារម្មណ៍ និងស្វែងយល់ឲ្យបានច្បាស់ បុគ្គលមួយចំនួនយល់ថា «ឯកទគ្គកម្ម» គឺជាពាក្យត្រឹមត្រូវ ព្រោះន័យវាសម្តីអ្វីដែលពិសេសលើសគេ មានតែមួយ ដូចជាអត្ថន័យរបស់ពាក្យ «ឯក» យ៉ាងដូច្នោះដែរ។ ប៉ុន្តែការយល់ឃើញបែបនេះ មិនត្រឹមត្រូវឡើយ ដោយពាក្យត្រូវគឺ «ឯតទគ្គកម្ម»។
តាមការពន្យល់ក្នុងវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «ឯកទគ្គ» ចេញពីការរួមផ្សំគ្នារវាងពាក្យ < ឯត “នេះ; នុះ” + ទ-អាគម + អគ្គ “ខ្ពស់, ខ្ពង់ខ្ពស់, ឧត្ដម; លើស។ អ្នកដែលគេលើកថាលើសលែងឬប្រសើរជាងគេខាងមុខការឬក៏ចំណេះវិជ្ជាណាមួយ : គ្រូបង្រៀននុះ រាជការលើកជាឯតទគ្គៈខាងវិជ្ជាលេខ (បើស្ត្រីជា ឯតទគ្គា) ។
បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា ឯតទគ្គ (អេ-តៈទ័ក-គៈ), ដូចជា ឯតទគ្គដ្ឋាន ទីជាឯតទគ្គៈ ។ ឯតទគ្គបុគ្គល ឬ--បុរស បុគ្គលឬបុរសជាឯតទគ្គៈ ។ ឯតទគ្គភាព ភាពជាឯតទគ្គៈ ។ល។
ពាក្យកាព្យ៖ ពួកសាស្រ្តាចារ្យ ដែលនៅធ្វើការ ក្នុងវិទ្យាល័យ នុះគេសុទ្ធតែ មានវិទ្យាថ្លៃ ទាន់កាលសម័យ នៃការសិក្សា ។ ខ្លះមានចំណេះ ខ្ពស់ដល់ថ្នាក់ចេះ ឯតទគ្គា គួរបុត្រធីតា កូនចៅរាល់គ្នា ឲ្យមានវិជ្ជា ឯតទគ្គៈ ៕
© រក្សាសិទ្ធិដោយ thmeythmey.com