ជាតិ
ពីនេះ ពីនោះ
កនិដ្ឋា សំដៅលើ ប្អូន ប្អូនតូច តែក៏មានន័យថា គូសំឡាញ់ ផងដែរ 
×![]()
«កនិដ្ឋា» អានថា កៈ-និត-ឋា។ ពាក្យនេះ ចេញពីភាសាបាលី «កនិដ្ឋ» ដែលមានន័យថាប្អូន, ប្អូនតូច, ប្អូនពៅ ។ តែបើតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យនេះ ច្រើនប្រើក្នុងពាក្យកាព្យ ហៅស្ត្រីជាគូសង្សារ, គូសំឡាញ់។
ឧទាហរណ៍ពាក្យកាព្យ៖ ឲ្យតែបានជួបកែវកនិដ្ឋា សមតាមប្រាថ្នានៅនែបនិត្យ បង់ខាតប៉ុន្មានរៀមពុំគិត ស៊ូប្តូរជីវិតឥតងាករេ ។
ហៃប្អូននួនល្អង ខឹងអ្វីនឹងបង ពុំចេញចរចា បងមានខុសអ្វី ត្រូវស្រីនាងថា នែកែវកនិដ្ឋា ម្ដេចក៏នៅស្ងៀម ?
© រក្សាសិទ្ធិដោយ thmeythmey.com