ពីនេះ ពីនោះ
ពេលនៅតូចហៅ «ត្រីក្រឡង់» ពេលធំពេញវ័យ ហៅ «ត្រីព្រួល»
06, Nov 2021 , 7:59 am        
រូបភាព
ដោយ៖ មច្ឆា 
 
ត្រីព្រួល ឬត្រីក្រឡង់ គឺជាប្រភេទត្រីតែមួយ។ ពេលនៅតូច គេហៅ «ត្រីក្រឡង់»។ ពេលធំពេញវ័យ គេហៅ «ត្រីព្រួល»។ វារស់នៅក្នុងទន្លេមេគង្គ បឹងទន្លេសាប នៅតាមតំបន់វាលទំនាប។



ត្រីព្រួល មានឈ្មោះវិទ្យាសាស្ត្រ Cirrhinus microlepis និងឈ្មោះភាសាអង់គ្លេស Small scale mud carp។ គេអាចឃើញមានត្រីព្រួលដែលមានទំហំធំៗ ចាប់ពី ១ គីឡូក្រាមឡើងទៅក្នុងមួយក្បាល 
 
ភាគច្រើនមានរស់នៅផ្នែកខាងលើទន្លេមេគង្គ នាខេត្តក្រចេះ និងស្ទឹងត្រែង។ 
ចំណែកនៅក្នុងទន្លេមេគង្គផ្នែកខាងក្រោម ព្រមទាំងនៅក្នុងបឹងទន្លេសាប និងតំបន់វាលទំនាបវិញ ត្រីព្រួលដែលមានទម្ងន់ខ្លួនរហូតដល់ ១គីឡូក្រាមក្នុងមួយក្បាល គេអាចឃើញវាដោយកម្រ។ 
 
បើយោងតាមគេហទំព័រសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN) បានចាត់ចំណាត់ថ្នាក់ត្រីព្រួល ជាប្រភេទត្រី «កំពុងរងគ្រោះថ្នាក់» Vulnerable (VU) ។ ទាំងនេះ អាចបណ្តាលមកពី៖ ការនេសាទហូសកម្រិត ការបាត់បង់ទីជម្រក ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តោយដងទន្លេមេគង្គ ការសាងសង់ទំនប់វារិអគ្គិសនី ដែលជាកត្តាចម្បងរំខានដល់ផ្លូវធ្វើចរាចរផ្ទាស់ទី និងវដ្តជីវិតរបស់ពួកវាផងដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com