ជាតិ
ពីនេះ ពីនោះ
ចួប, ជួប ឬ ចំនួប, ជំនួប សរសេរបានដូចគ្នា និងន័យដូចគ្នា
04, Jan 2023 , 7:29 am        
រូបភាព
ចួប មានន័យដូច ជួប រីឯ ចំនួប ក៏ដូចជា ជំនួប ផងដែរ។ នេះបើតាម​ការពន្យល់​ក្នុងវចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត ដោយគ្រាន់តែពាក្យ​ប្រកបជាមួយ «ច» មិន​សូវ​មាន​ការប្រើ​ប្រាស់ប៉ុណ្ណោះ។

 
ចួប ឬ ជួប មានន័យថា ពើប, ប្រទះ : ខ្ញុំ​បាន​ចួប​នឹង​គេ​ហើយ, ជួប​លើ​គ្រោះ​កាច ។ រីឯ ចំនួប ឬ ជំនួប មានន័យថា ការដែលចួប, ដំណើរជួប ប៉ុន្តែសំណេរ «ចំនួប» មិនសូវមាន​ការប្រើប្រាស់ឡើយ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com