ជាតិ
ពីនេះ ពីនោះ
ជវភាព មានន័យថា ភាពនៃសន្ទុះ, ល្បឿន 
×![]()
វចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត ពន្យល់អត្ថន័យពាក្យ «ជវភាព» ថា ភាពនៃសន្ទុះ, ល្បឿន, ដំណើរដែលលឿនរហ័ស, របត់ល្បឿន; រយៈពេលដែលស្ទុះលឿនពីកន្លែងមួយទៅកន្លែងមួយទៀត។ សេះនេះ មានជវភាពគ្រាន់បើជាងសេះនោះ ។
ជវភាព ក៏អាចប្រើប្រាស់ដើម្បីនិយាយជាពាក្យប្រៀបចំពោះល្បឿនរបស់ចិត្តក៏បានដែរ។ ជវភាពរបស់ចិត្ត អាចប្រព្រឹត្តទៅបានសព្វទិសទី; ជវភាពនៃសេដ្ឋកិច្ចជាតិក្នុងសម័យនេះ ឃើញថាបានចម្រើនកើនប្លែកជាងសម័យមុនៗ ។
សម្រាប់ពាក្យ «ជវនៈ» វិញ មានន័យថា សន្ទុះ, កម្លាំងដែលស្ទុះ, ទំហឹង, ល្បឿន, សន្ទុះចិត្ត។ ពាក្យនានាដែលពាក់ព័ន្ធមានដូចជា ជវនចិត្ត (ចិត្តដែលស្ទុះទៅចាប់អារម្មណ៍), ជវនដ្ឋាន (ទីតាំងនៃសន្ទុះចិត្ត), លំនៅរបស់សន្ទុះចិត្ត, ជវនវីថិ (លំអាន នៃសន្ទុះចិត្ត), ជវលេខ (ការសរសេររហ័ស, វិធីប្រើសញ្ញាគឺគំនូសសម្រាប់សរសេរ កត់ត្រាឲ្យបានរហ័ស), ជវលេខកៈ (អ្នកជវលេខ, អ្នកចេះជវលេខ គឺអ្នកអាចសរសេររហ័សទាន់តាមសម្ដីដែលគេនិយាយបាន)៕
© រក្សាសិទ្ធិដោយ thmeythmey.com