ជាតិ
ពីនេះ ពីនោះ
តាមពិត «ជាវ» អាចប្រើ​ក្នុងន័យ​ «លក់» ក៏បាន ឬ «ទិញ» ក៏បាន
02, Mar 2023 , 7:29 am        
រូបភាព
វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត ពន្យល់ពាក្យ «ជាវ» ថា លក់ ឬ ទិញ ដែលជាពាក្យគោរព។ ជាវព្រះពុទ្ធរូប, ជាវគម្ពីរ, ជាវត្រៃចីវរ, ជាវដី ។

 
សារព័ត៌មាន​ថ្មីៗ បាន​ចូលមើលការពន្យល់បន្ថែមត្រង់ពាក្យ «លក់»។ ពាក្យ លក់ នេះ បើរបស់ដែលទាក់ទងខាងព្រះពុទ្ធសាសនា ត្រូវថា ជាវ, អ្នកលក់ និងអ្នកទិញត្រូវថា ជាវ ដូចគ្នា។ ជាវគម្ពីរ, ជាវបាត្រ, ជាវត្រៃចីវរ, ជាវសៀវភៅធម៌ ។ ល ។
 
ទោះបីជាពាក្យ «ជាវ» ដែលអាច​ប្រើក្នុងន័យ​លក់ផង ឬ ទិញផង​ក៏ដោយ ប៉ុន្តែការប្រើប្រាស់នាពេល​បច្ចុប្បន្ននេះ ពលរដ្ឋខ្មែរនិយម​ប្រើ​ពាក្យជាវ ជំនួស ពាក្យ ទិញ តែប៉ុណ្ណោះ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com