ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អ្នកមាន​ជំងឺ​ស្លេកស្លាំង​ឬទេ​?
12, Nov 2021 , 6:59 am        
រូបភាព
ភាពស្លេកស្លាំង​គឺជា​លក្ខ​ខ័​ណ្ឌ​មួយ​ដែល​អ្នក​មិន​មាន​កោសិកា​គ្រាប់​ឈាមក្រហម​គ្រប់គ្រាន់​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ចាប់​យក​អុក​ស៊ី​សែន​គ្រប់គ្រាន់​ទៅ​កាន់​ជាលិកា​របស់​អ្នក​។ មានការ​ស្លេកស្លាំង​អាច​ធ្វើ​អោយ​អ្នកមាន​អារម្មណ៍​អស់កម្លាំង​។មាន​ទំរង់​ច្រើន​នៃ​ភាពស្លេកស្លាំង​, ប្រភេទ​នីមួយ​ៗ​គឺ​មាន​មូលហេតុ​ផ្ទាល់​របស់​វា​។ ភាពស្លេកស្លាំង​អាច​មាន​មួយ​រយៈ ឬ​មាន​យូរ និង​វា​អាច​មាន​ពី​តិចតួច​ទៅ​ធ្ងន់ធ្ងរ​។​វា​អាច​គ្រាន់តែ​កើត​មាន​បណ្តោះអាសន្ន​ឬ​យូរ​ទៅ​មុខ​ទៀត​។​វា​អាច​ស្រាល​ឬ​ធ្ងន់ធ្ងរ​ផង​ដែរ​។

 
សូម​ជួប​គ្រូពេទ្យ​ប្រសិនបើ​អ្នក​សង្ស័យ​ថា​អ្នកមាន​ភាពស្លេកស្លាំង​ពីព្រោះ​ភាពស្លេកស្លាំង​អាច​ជា​រោគ​សញ្ញា​នៃ​ជំងឺ​ធ្ងន់​ៗ​មួយ​ចំនួន​។ អ្នក​អាច​បង្ការ​ភាពស្លេកស្លាំង​ដោយ​ការ​បរិភោគ​អាហារ​ផ្សេង​ៗ​ដែល​ល្អ​សម្រាប់​សុខភាព​។
 
រោគ​សញ្ញា
 
រោគ​សញ្ញា​ផ្សេង​គ្នា​អាស្រ័យ​ទៅ​នឹង​មូលហេតុ​នៃ​ភាពស្លេកស្លាំង​, ប៉ុន្តែ​វា​អាច​រួម​មានៈ
-​អស់កម្លាំង
-​ស្បែក​ស្លេក
-​បេះដូង​លោត​ញាប់ ឬ​មិន​ទៀងទាត់
-​ដកដង្ហើម​ញាប់​ៗ
-​ឈឺទ្រូង
-​ធី​ង​ធោ​ង
-​បញ្ហា​លើ​ការ​យល់​ដឹង
-​ត្រជាក់​ចុងដៃ និង​ចុងជើង
-​ឈឺក្បាល
 
ជាដំបូង​, ភាពស្លេកស្លាំង​អាច​ជា​រឿង​តូចតាច​ដែល​វា​មិន​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​។ ប៉ុន្តែ​រោគ​សញ្ញា​នឹង​កើនឡើង​ទៅ​តាម​ភាពស្លេកស្លាំង​ដែល​ធ្ងន់​ទៅ​ៗ​។ នៅ​ពេល​ណា​ដែល​ទៅ​ជួបនឹង​គ្រូពេទ្យ​សូម​ធ្វើការ​ណាត់ជួប​ជាមួយនឹង​គ្រូពេទ្យ​ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា​អស់កម្លាំង​ដោយ​មិន​មាន​មូលហេតុ​។ ភាពស្លេកស្លាំង​មួយ​ចំនួន ដូច​ជា​ស្លេកស្លាំង​ដោយសារ​ខ្វះ​ជាតិ​ដែក គឺជា​រឿង​ទូទៅ​បំផុត​។ ការ​អស់កម្លាំង​មាន​មូលហេតុ​ជា​ច្រើន​ក្រៅពី​ភាពស្លេកស្លាំង​, ដូចនេះ​កុំ​សន្មត់​ជា​មុន​ថា​ប្រសិនបើ​អ្នក​អស់កម្លាំង​, គឺ​ត្រូវជា​ការ​ស្លេកស្លាំង​អោយ​សោះ​។
 
មនុស្ស​មួយ​ចំនួន​បាន​សិក្សា​ថា​អេ​ម៉ូ​ក្លូ​ប៊ី​ន​របស់​ពួក​គេ​ទាប​ដែល​បង្ហាញ​ថា​ជា​ភាពស្លេកស្លាំង​, នៅ​ពេល​ដែល​ពួក​គេ​ទៅ​បរិ​ច្ចាក​ឈាម​។ អេ​ម៉ូ​ក្លូ​ប៊ី​ន​ទាប​អាច​ជា​បញ្ហា​បណ្តោះ​អាស​ន្ត​មួយ​ដែល​អាច​កែតម្រូវ​វិញ​ដោយ​ការ​ញុំ​ា​អាហារ​ដែល​សំបូរ​ដោយ​ជាតិ​ដែក​បន្ថែម ឬ​លេប​ប្រភេទ​វីតាមីន​ជា​ច្រើន​ដែល​ផ្សំ​ឡើង​ដោយ​ជាតិ​ដែក​។ ទោះជា​យ៉ាងណា​ក៏​ដោយ​, វា​អាច​ជា​រោគ​សញ្ញា​នៃ​ការ​គំរាមកំហែង​នៃ​ការ​បាត់បង់​ឈាម​នៅ​ក្នុង​ខ្លួន​របស់​អ្នក​ដែល​អាច​បណ្តាល​អោយ​អ្នក​កង្វះ​នូវ​ជាតិ​ដែក​។ ប្រសិនបើ​អ្នក​ត្រូវ​បាន​គេ​ប្រាប់​ថា អ្នក​មិន​បាន​បរិ​ច្ចាក​ឈាម​ទេ​ដោយសារ​តែ​អេ​ម៉ូ​ក្លូ​ប៊ី​ន​ទាប​, សូម​ធ្វើការ​ណាត់ជួប​ជាមួយ​គ្រូពេទ្យ​។
 
មូលហេតុ
 
ភាពស្លេកស្លាំង​កើត​មាន​ឡើង​នៅ​ពេល​ដែល​ឈាម​របស់​អ្នកមាន​កោសិកា​ឈាម​ក្រ​ហាម​គ្រប់គ្រាន់​។ នេះ​អាច​ជា​លទ្ធផល​ប្រសិនបើៈ
-​ខ្លួន​របស់​អ្នក​មិន​បាន​បង្កើត​នូវ​កោសិកា​គ្រាប់​ឈាមក្រហម​គ្រប់គ្រាន់
-​ការ​ហូរ​ឈាម​បណ្តាល​អោយ​អ្នក​បាត់បង់​នូវ​គ្រាប់​ឈាមក្រហម​ហួស​ពី​សមត្ថភាព​រាង​កាយ​ផលិត​ជំនួស​វិញ
-​ខ្លួន​របស់​អ្នក​បំផ្លាញ​គ្រាប់​ឈាមក្រហម
 
តើ​កោសិកា​គ្រាប់​ឈាមក្រហម​ធ្វើ​អ្វី0x017d7
 
ខ្លួន​របស់​អ្នក​បង្កើត​ប្រភេទ​បី​នៃ​គ្រាប់​ឈាម គឺ​កោសិកា​គ្រាប់​ឈាម ស​ដើម្បី ប្រឆាំង នឹង ការ​ឆ្លង​របស់​មេរោគ​, ប្លា​កែ​ត​(platelets)​ដើម្បី​ជួយ​អោយ​ឈាមកក និង​កោសិកា គ្រាប់ ឈាមក្រហម​ដើម្បី​ចាប់​យក​អុក​ស៊ី​សែន​ទៅ​ក្នុង​ខ្លួន​របស់​អ្នក​។
 
កោសិកា​គ្រាប់​ឈាមក្រហម​ផ្សំ​ឡើង​ដោយ​អេ​ម៉ូ​ក្លូ​ប៊ី​ន គឺ​ពណ៌​ក្រហម​, ជា​ប្រូតេអ៊ីន សំបូរ ដោយ​ជាតិ​ដែក​ដែល​ផ្តល់​អោយ​ឈាមមាន​ពណ៌​ក្រហម​។ អេ​ម៉ូ​ក្លូ​ប៊ី​ន​ជំរុញ​អោយ កោសិកា គ្រាប់​ឈាមក្រហម​ចាប់​យក​អុក​ស៊ី​សែន​ពី​សួត​របស់​អ្នក​ទៅ​គ្រប់​ផ្នែក​ទាំងអស់​នៃ​ខ្លួន​របស់​អ្នក និង​ចាប់​យក​ឧស្ម័ន​កាបូ​នី​ច​ពី​ផ្នែក​ដទៃ​ទៀត​នៃ​ខ្លួន​របស់​អ្នក​ទៅ​សួត​ដែល វា អាច ត្រូវ បាន​ដកដង្ហើម​ចេញ​។
 
កោសិកា​ឈាម​ភាគច្រើន​រួម​មាន​កោសិកា​គ្រាប់​ឈាមក្រហម ត្រូវ​បាន​ផលិត​ជា​ទៀង ទាត់​នៅ​ក្នុង​ខួរឆ្អឹងខ្នង​។ ដើម្បី​ផលិត​នូវ​អេ​ម៉ូ​ក្លូ​ប៊ី​ន និង​កោសិកា​គ្រាប់​ឈាមក្រហម​, ខ្លួន របស់​អ្នក​ត្រូវការ​ដែក​, វីតាមីន B-12, folate និង​សារធាតុចិញ្ចឹម​ដទៃ​ទៀត​ពី​អាហារ​ដែល​អ្នក​បរិភោគ​។
 
មូលហេតុ​នៃ​ប្រភេទ​ទូទៅ​នៃ​ភាពស្លេកស្លាំង
 
ប្រភេទ​ទូទៅ​នៃ​ភាពស្លេកស្លាំង និង​មូលហេតុ​រួម​មានៈ
-​ស្លេកស្លាំង​ដោយសារ​ខ្វះ​ជាតិ​ដែកៈ ស្លេកស្លាំង​ដោយសារ​ខ្វះ ជាតិ​ដែក ត្រូវ​បាន​បង្ក ឡើង ដោយសារ​កង្វះ​នៃ​កត្តា​ជាតិ​ដែក​នៅ​ក្នុង​ខ្លួន​របស់​អ្នក​។ ខួរឆ្អឹងខ្នង​របស់​អ្នក​ត្រូវការ​ដែក ដើម្បី​បង្កើត​អេ​ម៉ូ​ក្លូ​ប៊ី​ន​។ គ្មាន​ជាតិ​ដែក​គ្រប់គ្រាន់​, ខ្លួន​របស់​អ្នក​មិន​អាច​ផលិត​អេ​ម៉ូ​ក្លូ​ប៊ី​ន បាន​គ្រប់គ្រាន់​សំរាប់​កោសិកា​គ្រាប់​ឈាមក្រហម​បាន​គ្រប់គ្រាន់​នោះ​ទេ​។
-​ស្លេកស្លាំង​ដោយសារ​ខ្វះ​វីតាមីនៈ បន្ថែម​ពីលើ​ដែក​, ខ្លួន​របស់​អ្នក​ត្រូវការ​វីតាមីន folate និង​វីតាមីន B-12​ដើម្បី​ផលិត​គ្រប់គ្រាន់​នៃ​ចំនួន​នៃ​គ្រាប់​ឈាមក្រហម​ដែល​មាន​សុខភាព​។ ចំណីអាហារ​ដែល​ខ្វះ​នូវ​វីតាមីន​ទាំងនេះ និង​សារធាតុចិញ្ចឹម​សំខាន់​ដទៃ​ទៀត​អាច​បណ្តាល​អោយ​ថយ​ចុះ​ការ​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម​។ បន្ថែម​ពីលើ​នេះ​ទៅ​ទៀត​, មនុស្ស​មួយ​ចំនួន​អាច​ទទួល​វីតាមីន B-12​បាន​គ្រប់គ្រាន់ ប៉ុន្តែ​ខ្លួន​របស់​ពួក​គេ​មិន​អោយ​វីតាមីន​មានដំនើរ​ការ​បាន​។ នេះ​ក៏​អាច​នាំ​អោយ​មាន​ភាពស្លេកស្លាំង​ដោយសារ​ខ្វះ​វីតាមីន​ផង​ដែរ​។
-​ស្លេកស្លាំង​នៃ​ជំងឺ​រុំ​ា​រ៉ៃៈ ជំងឺ​រុំ​ា​រ៉ៃ​មួយ​ចំនួន ដូច​ជា​ជំងឺមហារីក​, ជំងឺអេដស៍​, ជំងឺ​រលាក​សន្លាក់​, ជំងឺ Crohn និង​ជំងឺ​រលាក​រុំ​ា​រ៉ៃ​ដទៃ​ទៀត អាច​បង្អាក់​នូវ​ការ​ផលិត​នៃ​កោសិកា​គ្រាប់​ឈាមក្រហម​ដែល​លទ្ធផល​អោយ​ជា​ស្លេកស្លាំង​រុំ​ា​រ៉ៃ​។ ជំងឺ​ខ្សោយតម្រងនោម​អាច​នាំ​អោយ​ស្លេកស្លាំង​ផង​ដែរ​។
-​ស្លេកស្លាំង​បណ្តាល​មក​ពី​ខួរឆ្អឹង (aplastic anemia): នេះ​ជា​រឿង​កម្រ​នឹង​មាន​ណាស់​, ជា​ការ​ស្លេក ស្លាំង​ដែល​គំរាម កំហែង​ដល់ អាយុ ជីវិត​។​វា​ត្រូវ​បាន​បង្ក​ឡើង​ដោយសារ​ការ​ថយ​ចុះ​នូវ​សមត្ថភាព​នៃ​ខួរឆ្អឹងខ្នង​ដើម្បី​ផលិត​នៃ​កោសិកា​គ្រាប់​ឈាមក្រហម​។ មូលហេតុ​នៃ​ការ​ស្លេកស្លាំង​នេះ​រួម​មាន ការ​ឆ្លង មេរោគ​, ថ្នាំ និង​ជំងឺ​អូ​តូ​អ៊ុយ​ម៊ី​ន​។
-​ស្លេកស្លាំង​ដែល​ត្រូវ​បាន​ទាក់ទង​នឹង​ជំងឺ​នៃ​ខួរឆ្អឹងខ្នងៈ ជំងឺ​មួយ​ចំនួន​ដូច ជា​ជំងឺ មហារីក​ឈាម​(leukemia)​អាច​បណ្តាល​អោយ​មាន​ភាពស្លេកស្លាំង​ដោយសារ​ការ​ប៉ះពាល់​ទៅ​នឹង​ការ​ផលិត​ឈាម​នៅ​ក្នុង​ខួរឆ្អឹងខ្នង​របស់​អ្នក​។
-​ស្លេកស្លាំង​ដោយសារ​ការ​បែក​គ្រាប់​ឈាមៈ ការ​ស្លេកស្លាំង​ទាំងនេះ​កើត​មាននៅ​ពេល​ដែល​កោសិកា​គ្រាប់​ឈាមក្រហម​ត្រូវ​បាន​បំផ្លាញ​លឿន​ជាង​ខួរឆ្អឹងខ្នង​ផលិត​ដើម្បី​បំពេញ​។ ជំងឺ​គ្រាប់​ឈាម​មួយ​ចំនួន​អាច​បណ្តាល​អោយ​មានការ​កើនឡើង​នៃ​ការ​បំផ្លាញ​កោសិកា​គ្រាប់​ឈាមក្រហម​។ ស្លេកស្លាំង​ដោយសារ​ការ​បែក​គ្រាប់​ឈាម​អាច​ត្រូវ​បាន​ត​ពូជ ឬ​អ្នក​អាច​វិ​វត្ត​ភាពស្លេកស្លាំង​នេះ​ទៅ​ថ្ងៃក្រោយ​នៃ​ជីវិត​របស់​អ្នក​។
-​ស្លេកស្លាំង​ផ្សេង​ទៀត​ប៉ុន្តែ​កម្រ​មាន
 
កត្តា​ហានិភ័យ
 
កត្តា​ទាំងនេះ​នាំ​អោយ​អ្នក​កើនឡើង​នៃ​ហានិភ័យ​នៃ​ភាពស្លេកស្លាំងៈ
-​ចំណីអាហារ​ដែល​ខ្វះ​នូវ​វីតាមីនៈ ជ្រើសរើស​អាហារ​ដែល​ថយ​ចុះ​នៃ​ជាតិ​ដែក​, វីតាមីន B-12 និង វីតាមីន​folate​បង្កើន​នូវ​ហានិភ័យ​នៃ​ភាពស្លេកស្លាំង​។
-​ជំងឺ​ពោះវៀនៈ មាន​ជំងឺ​ពោះវៀន​ដែល​ប៉ះពាល់​ទៅ​នឹង​ការ​ស្រូប នៃ​សារធាតុចិញ្ចឹម​ក្នុង ពោះវៀនតូច ដូច​ជា​ជំងឺ Crohn និង​ជំងឺ celiac នាំ​អោយ​អ្នកមាន​ហានិភ័យ នៃ​ការ​ស្លេក ស្លាំង​។ ការ​វះកាត់​ចោល​ផ្នែក​ណាមួយ​នៃ​ពោះវៀនតូច​ដែល​សារជាតិ​ចិញ្ចឹម ត្រូវ​បាន ស្រូប​អាច​នាំ​កង្វះ​នូវ​សារជាតិ​ចិញ្ចឹម និង​នាំ​អោយ​ស្លេកស្លាំង​។
-​ការ​មក​រដូវៈ ជា​ទូទៅ​, ចំពោះ​ស្ត្រី​ដែល​មិន​ទាន់​អស់​រដូវ​មាន​ហានិភ័យ​ខ្ពស់​ក្នុង ការ​កើត​មាន​ភាពស្លេកស្លាំង​ទៅ​នឹង​ការ​ខ្វះ​ជាតិ​ដែក​ជាង​បុរស និង​ស្ត្រី​ដែល​ក្រោយ អស់​រដូវ​។ នេះ​ដោយសារ​តែ​ការ​មក​រដូវ​បណ្តាល​អោយ​បាត់បង់​នូវ​កោសិកា​គ្រាប់ ឈាមក្រហម​។
-​មាន​ផ្ទៃពោះ​: ប្រសិនបើ​អ្នកមាន​ផ្ទៃពោះ​, អ្នក​មានការ​កើនឡើង​ហានិភ័យ នៃ​ការ​ស្លេក ស្លាំង​ដោយសារ​ខ្វះ​ជាតិ​ដែក​ដោយសារ​ខ្លួន​អ្នក​មានការ​ប្រើប្រាស់​ជាតិ​ដែក​កាន់តែ​ច្រើន​ដើម្បី​ផលិត​ឈាម​ម្តាយ​ផង​និង​កូន​ផង​។
-​ជំងឺ​រុំ​ា​រ៉ៃៈ ឧទាហរណ៍ ប្រសិនបើ​អ្នកមាន​ជំងឺមហារីក​, ខ្សោយតម្រងនោម ឬ​ថ្លើម ឬ​ជំងឺ​រុំ​ា​រ៉ៃ​ដទៃ​ទៀត​, អ្នក​អាច​ជួបនឹង​គ្រោះថ្នាក់​ដែល​ត្រូវ បាន​គេ​ហៅ​ថា ការ​ស្លេកស្លាំង​នៃ ជំងឺ​រុំ​ា​រ៉ៃ​។ លក្ខ​ខ័​ណ្ឌ​ទាំងនេះ​អា​ចនាំង​អោយ​ខ្វះ​នូវ​កោសិកា​គ្រាប់​ឈាមក្រហម​។ ការ​បាត់បង់​ឈាម​យឺត​ៗ និង​រុំ​ា​រ៉ៃ​ពី​ដំបៅ​ឬ​ប្រភព​ផ្សេង​ទៀត​នៃ​ខ្លួន​របស់​អ្នក​អាច​បន្ថយ​នូវ​ការ​ស្តុក​ទុក​ជាតិ​ដែក​នៅ​ក្នុង​ខ្លួន​របស់​អ្នក ដែល​នាំ​អោយ​មានការ​ស្លេកស្លាំង​ដោយសារ​ខ្វះ​ជាតិ​ដែក​។
-​ប្រវត្តិ​គ្រួ​សារៈ ប្រសិនបើ​គ្រួសារ​របស់​អ្នកមាន​ប្រវត្តិ​វៃ​ការ​សេ្ល​ក​ស្លាំង​ជា​តំនរ​ពូជ​ដូច​ជា​ស្លេកស្លាំង​ដោយសារ​កោសិកា​ឈាមក្រហម​រាង​កណ្តៀវ​, អ្នក​អាច​មាន​ហានិភ័យ​ខ្ពស់​។
-​កត្តា​ដទៃ​ទៀតៈ ប្រវត្តិ​នៃ​ជំងឺឆ្លង​មួយ​ចំនួន​, ជំងឺ​ឈាម និង​ជំងឺ​អូ​តូ​អ៊ុយ​ម៊ី​ន​, សំដែង​ជា​សារ ជាតិ​គីមី​ដែល​ពុល និង​ការ​ប្រើប្រាស់​នៃ​ថ្នាំ​មួយ​ចំនួន​អាច​ប៉ះពាល់ ដល់​ការ​ផលិត នៃ កោសិកា​គ្រាប់​ឈាមក្រហម និង​នាំ​អោយ​មាន​ភាពស្លេកស្លាំង​។
 
ផល​លំបាក
 
បើ​មិន​បាន​ព្យាបាល​, ភាពស្លេកស្លាំង​អាច​នាំ​អោយ​មាន​ផល​លំបាក​ជា​ច្រើន​ដូច​ជាៈ
-​អស់កម្លាំង​ខ្លាំង​: នៅ​ពេល​ដែល​ភាពស្លេកស្លាំង​គឺ​ធ្ងន់ធ្ងរ​ខ្លាំង​, អ្នក​អាច​អស់កម្លាំង ដែល អ្នក​មិន​អាច​បំពេញការងារ​ប្រចាំ​ថ្ងៃ​បាន​។ អ្នក​អាច​មានការ​អស់កម្លាំង​ខ្លាំង​ក្នុង​ការ​ធ្វើការ ឬ​លេង​អ្វី​។
-​ជំងឺ​បេះដូងៈ ភាពស្លេកស្លាំង​អាច​នាំ​អោយ​បេះដូង​លោត​ញាប់ និង​មិន​ប្រក្រតី គឺ​ចង្វាក់ បេះដូង​មិន​ប្រក្រតី​(arrhythmia)​។ បេះដូង​របស់​អ្នក​ត្រូវ​តែ​ច្របាច់​ឈាម​បន្ថែម​ដើម្បី​បំពេញ សំរាប់​ការ​ខ្វះ​អុក​ស៊ី​សែន​នៅ​ក្នុង​ឈាម​នៅ​ពេល​ដែល​មាន​ភាពស្លេកស្លាំង​។ នេះ​អាច​នាំ មានការ​ខ្សោយបេះដូង​ដែល​បន្សល់​ឈាម​ច្រើន​។
-​ស្លាប់ៈ ការ​ស្លេកស្លាំង​ដោយសារ​តំនរ​ពូជ​មួយ​ចំនួន ដូច​ជា​ការ​ស្លេកស្លាំង​ដោយសារ​កោសិកា​រាង​កណ្តៀវ អាច​ធ្ងន់ធ្ងរ និង​នាំ​អោយ​មាន​ផល​លំបាក​ដល់​គំរាមកំហែង​ដល់​អាយុជីវិត​។ ការ​បាត់បង់​ឈាម​ច្រើន​លឿន​លទ្ធផល​ជា​ការ​ស្លេកស្លាំង​ភ្លាម​ៗ និង​ធ្ងន់ និង​នាំ​អោយ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​។
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com