ពីនេះ ពីនោះ
អាចសរសេរ «ចក្រវាល» ឬ «ចក្កវាឡ» ក៏បានដែរ
17, Oct 2022 , 7:29 am        
រូបភាព
«ចក្រវាល» ឬ «ចក្កវាឡ» គឺជាពាក្យ​ដែលមានន័យ​ដូចគ្នា ហើយ​ត្រូវបានបញ្ជាក់​ក្នុង​វចនានុក្រម​ខ្មែរសម្តេច ព្រះសង្ឃរាជ ជួន ណាត។

 
«ចក្រវាល» អានថា ច័ក-ក្រៈ វ៉ាល រីឯ «ចក្កវាឡ» អានថា ច័ក-កៈវាល។ ពាក្យនេះ មានន័យថា លោកធាតុ គឺភ្នំជាកំពែងព័ទ្ធជុំវិញនៃពិភពលោកទាំងមូល។
 
 
ភាសាអង់គ្លេស គឺ Universe។ ពាក្យដែល​យើងតែងឮកន្លងមក មានដូចជា បវរកញ្ញាចក្រវាល (Miss Universe) ជាដើម។ រីឯសំណេរ​ ចក្កវាល ឬ ចក្រវាឡ មិនមានក្នុងវចនានុក្រមឡើយ៕
 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com