ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
កុំញ៊ាំតែត្រី! ស៊ុត, អយស្ទ័រ និងអាហារ ៣មុខនេះ ក៏មានផ្ទុកសម្បូរដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែរ
16, Nov 2021 , 6:59 am        
រូបភាព
ភាគច្រើននៃពួកយើងសុទ្ធតែដឹងថាត្រីសម្បូរខ្លាញ់មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ ប៉ុន្តែប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍អំពីអាហារផ្សេងទៀតដែលជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់សុខភាពល្អនេះផងឡើយ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងអាហារដែលមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ ៖

 
១. ផ្នែកពណ៌លឿងនៃស៊ុត
 
ភាគច្រើននៃពួកយើងមិនសូវជាចូលចិត្តញ៊ាំផ្នែកពណ៌លឿងនៃស៊ុតដោយសារវាមានផ្ទុកកាឡូរី និងកូឡេស្តេរ៉ូលខ្ពស់។ ទោះជាយ៉ាងណាផ្នែកនេះក៏មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលល្អសម្រាប់សុខភាពផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ ចូរទទួលទានក្នុងកម្រិតមធ្យម។
 
២. សារាយសមុទ្រ
 
ជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹមដែលរាងកាយត្រូវការចាំបាច់ដើម្បីដំណើរការមុខងារ។ បន្ថែមពីនេះសារាយសមុទ្រក៏មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលជួយទប់ស្កាត់ការរលាកក្នុងរាងកាយ, ជំងឹសសៃឈាមបេះដូង និងជំងឺពាក់ព័ន្ធប្រព័ន្ធសសៃប្រសាទផងដែរ។
 
៣. អយស្ទ័រ
 
អាហារសមុទ្រនេះមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមច្រើនណាស់។ ១០០ក្រាមនៃអយស្ទ័រមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្កា ៣ EPA ១៨៨មីលីក្រាម និងអាស៊ីតខ្លាញ់អូមេហ្កា ៣ DHA ២០៣ក្រាម។
 
៤. ស្ពៃពួយឡេង
 
បន្លែបៃតងនេះក៏ជាប្រភពដ៏ប្រសើរបំផុតមួយនៃអាស៊ីតខ្លាញ់អូមេហ្កា ៣គួរឱ្យកត់សម្គាល់ផងដែរ។ ដូច្នេះចូរបង្កើនការទទួលទានបន្លែបៃតងនេះជាប្រចាំ។
 
៥. គ្រាប់ធញ្ញជាតិអាល់ម៉ុន
 
គ្រាប់ធញ្ញជាតិអាល់ម៉ុនជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលចាំបាច់សម្រាប់បង្កើនសុខភាពខួរក្បាល។ ជាតិខ្លាញ់អូមេហ្គា ៣ ក៏ជួយបង្កើតកោសិកាខួរក្បាល រួមទាំងសសៃប្រសាទផងដែរ។ គ្រាប់ធញ្ញជាតិនេះក៏ផ្ដល់អោយខួរខ្បាលនូវសារធាតុចិញ្ចឹមចាំបាច់ផ្សេងទៀតផងដែរ។ ម្យ៉ាងវិញទៀតក៏ដូចនឹងគ្រាប់វ៉ាល់ណឺតដែរ គ្រាប់អាល់ម៉ុនផ្ដល់ឱ្យរាងកាយនូវអាស៊ីតខ្លាញ់ល្អ ALA។ គ្រាប់ធញ្ញជាតិនេះក៏មានផ្ទុកវីតាមីន E ព្រមតាំងវីតាមីន B6 ដែលចាំបាច់សម្រាប់ប្រព័ន្ធសសៃប្រសាទដើម្បីដំណើរការមុខងារបានត្រឹមត្រូវនិងប្រយុទ្ធប្រឆាំងរ៉ាឌីកាល់សេរីផងដែរ។
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com