ជាតិ
ពីនេះ ពីនោះ
អគ្នន្យ័ស្ត្រ មានន័យថា កាំភ្លើង សម្រាប់​ប្រើ​តែក្នុងកាព្យ
14, Feb 2023 , 7:29 am        
រូបភាព
អគ្នន្យ័ស្ត្រ អានថា អ័ក-គ្ន័ន-យ័ស ដែលពីភាសាសំសង្ក្រឹត <  អគ្និ "ភ្លើង" + អន្យ "ដទៃ" + អស្ត្រ "អាវុធ" )។ ពាក្យ មានន័យថា កាំភ្លើង។

 
យោងតាម​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «អគ្នន្យ័ស្ត្រ» សម្រាប់ប្រើតែក្នុងកាព្យ តាមដោយពួកកវីត្រូវការប្រើ។
 
ឧទាហរណ៍​កាព្យ៖  
រីអគ្នន្យ័ស្ត្រ ជាគ្រឿងប្រើប្រាស់ សម្រាប់ការពារ ស្រុកទេសខ្លួនប្រាណ កើតមានដោយសារ ពួកជនបរិវារ រដ្ឋរាជ្យផ្ដួចផ្ដើម ។ 
 
ប្រសិនបើមនុស្ស ទាំងស្រីទាំងប្រុស មានចិត្តជោកសើម ដោយទឹកមេត្តា រាល់តែដង្ហើម អ្នកណានឹងផ្ដើម បង្កើតធ្វើអ្វី ។ 
 
អគ្នន្យ័ស្ត្រមាន ព្រោះក្ដីឈ្លានពាន នៃជនប្រុសស្រី ដែលដាច់មេត្តា ករុណាពិសី នៅនាលោកីយ៍ ទើបមានគ្រឿងនេះ ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com