ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
បន្លែអ្វីខ្លះមានផ្ទុកជាតិស្ករទាប? ចង់ដឹង កុំអូសរំលងអត្ថបទនេះ!
22, Nov 2021 , 11:29 pm        
រូបភាព
ថាតើបន្លែអ្វីខ្លះមានផ្ទុកជាតិស្ករទាប? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីបន្លែទាំងនោះ ៖


១. ត្រសក់
 
១០០ក្រាមនៃត្រសក់មានផ្ទុកជាតិស្ករត្រឹមតែ ២ក្រាមប៉ុណ្ណោះ ប៉ុន្តែបន្លែនេះមានផ្ទុកជាតិទឹកខ្ពស់ដល់ទៅ ៩៥ក្រាម។ បន្លែនេះមានរសជាតិឆ្ងាញ់, ផ្ដល់ភាពស្រស់ស្រាយ និងសូម្បូរសារធាតុចិញ្ចឹមទៀតផង។ ក្រៅពីរួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ អ្នកក៏កិនធ្វើជាភេសជ្ជៈទទួលទានផងដែរ។
 
២. ទំពាំងបារាំង
 
១០០ក្រាមនៃទំពាំងបារាំងមានផ្ទុកជាតិស្ករតែ ២ក្រាមប៉ុណ្ណោះអមជាមួយជាតិខ្លាញ់ ០.១ក្រាម និងជាតិសសៃ ២ក្រាម។ វាក៏មានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗផ្សេងទៀតដែលផ្ដល់អត្ថប្រយោជន៍គួរឱ្យកត់សម្គាល់ចំពោះរាងកាយ។
 
៣. សាឡាត់ក្ដោប
 
ជាប្រភេទនៃបន្លែដែលមានផ្ទុកកាឡូរីនិងជាតិស្ករទាបគួរឱ្យកត់សម្គាល់។ ១០០ក្រាមនៃសាឡាត់ក្ដោបមានផ្ទុកជាតិទឹក ៩៦ក្រាមអមជាមួយជាតិសសៃ ១ក្រាម និងជាតិស្ករត្រឹមតែ ២ក្រាមប៉ុណ្ណោះ។ អ្នកអាចគួបផ្សំសាឡាត់ក្ដោបជាមួយបន្លែដទៃទៀតដើម្បីធ្វើជាអាហារដែលមានផ្ទុកកាបូអ៊ីដ្រាតទាប ១ចាន។
 
៤. ប្រូខូលី ឬផ្កាខាត់ណាខៀវ
 
មានផ្ទុកជាតិស្ករទាបដែលសាកសមណាស់សម្រាប់រួមបញ្ចូលក្នុងរបបអាហារកាបូអ៊ីដ្រាតទាប។ ១០០ក្រាមនៃផ្កាខាត់ណាខៀវមានផ្ទុកជាតិសសៃ ៣ក្រាម និងជាតិស្ករ ២ក្រាម។ បន្លែនេះក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន A, វីតាមីន C,វីតាមីន D​, វីតាមីន E, វីតាមីន K, ជាតិសសៃ dietary, ជាតិកាល់ស្យូម, ជាតិដែក, ផូស្វ័រ, ស័ង្កសី និងប៉ូតាស្យូមដែលសុទ្ធតែសំខាន់សម្រាប់រក្សាសុខភាពរាងកាយ។
 
៥. ស្ពៃក្ដោប
 
ជាបន្លែមួយប្រភេទទៀតដែលមានផ្ទុកជាតិខ្លាញ់ និងជាតិស្ករទាបដែលអ្នកអាចរួមបញ្ចូលក្នុងរបបអាហារពេលណាក៏បាន។ ១០០ក្រាមនៃស្ពៃក្ដោបមានផ្ទុកកាបូអ៊ីដ្រាត ៦ក្រាម, ជាតិសសៃ ៣ក្រាម និងជាតិស្ករ ៣ក្រាម (ប្រភេទ glucose និង fructose)។ ស្ពៃក្ដោបមានផ្ទុកសម្បូរទៅដោយវីតាមីន A, វីតាមីន C, វីតាមីន D, វីតាមីន E, វីតាមីន K, ជាតិកាល់ស្យូម, ជាតិដែក, ម៉ាញ៉េស្យូម, ស័ង្កសី និងសូដ្យូមផងដែរ។
 
៦. ស្ពៃពួយឡេង
 
បន្លែបៃតងនេះមានផ្ទុកជាតិស្ករទាប ប៉ុន្តែជាតិទឹកខ្ពស់ដែលជាជម្រើសនៃអាហារដ៏ប្រសើរសម្រាប់គ្រប់គ្រងចំណង់អាហារ។ ១០០ក្រាមនៃស្ពៃពួយឡេងមានផ្ទុកជាតិស្ករតិចតួចបំផុត ប៉ុន្តែជាតិទឹកដល់ទៅ ៩១ក្រាម។
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com