ពីនេះ ពីនោះ
តើអ្នកស្គាល់ «ត្រីកាហែ» ទេ?
23, Nov 2021 , 8:59 am        
រូបភាព
ដោយ៖ មច្ឆាខ្មែរ 
 
«ត្រីកាហែ» គឺជាប្រភេទត្រី់ទឹកសាប មានស្រកា វារស់នៅក្នុង ប្រព័ន្ធទន្លេសាប និងតំបន់វាលទំនាបលិចទឹក ក្នុងអាងទន្លេមេគង្គ។



ត្រីកាហែ មានឈ្មោះវិទ្សាសាស្រ្ត (Cirrhinus microlepis) និងឈ្មោះជាភាសាអង់គ្លេស Red tailed tinfoil។ ត្រីកាហែ មានលក្ខណៈសម្គាល់ដូចជា៖ មានដងខ្លួនហាប់ខ្ពស់ ពណ៌ប្រាក់។ នៅព្រុយពោះ ព្រុយគូទ និងព្រុយកន្ទុយ មានពណ៌ក្រហម។ ចំណែកព្រុយខ្នង មានពណ៌ប្រផេះ ដោយនៅខាងចុងព្រុយ មានអង្កត់ពណ៌ខ្មៅមួយ។ 
 
បើយោងតាមគេហទំព័រសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN) បានចាត់ចំណាត់ថ្នាក់ត្រីកាហែ ជាប្រភេទត្រី «មានការព្រួយបារម្ភតិចតួច» Least Concern (LC)។ 
 
ទោះយ៉ាងណា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បរិមាណត្រីគ្រប់ប្រភេទ មាននិន្នាការធ្លាក់ចុះយ៉ាងខ្លាំង។ ទាំងនេះ អាចបណ្តាលមកពីការនេសាទហូសកម្រិត ការបាត់បង់ទីជម្រក ការសាងសង់ទំនប់វារិអគ្គិសនីនៅតាមដងទន្លេមេគង្គលើ  ទើបបណ្តាលឱ្យបឹងទន្លេសាបទទួលរបបទឹកមិនគ្រប់គ្រាន់ ដែលជាកត្តាចម្បង រំខានដល់វដ្តជីវិតរបស់មច្ឆជាតិ និងជីវៈចម្រុះផ្សេងៗ ទៀតដែលរស់នៅទីនោះ៕

© រក្សាសិទ្ធិដោយ thmeythmey.com