ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជួយចែករំលែក! ចង់ជុះ ឬបត់ជើងធំបានស្រួល ចូរខំញ៊ាំ ទឹកដូង និងអាហារ ៦ មុខនេះ
24, Nov 2021 , 6:59 am        
រូបភាព
ឧស្សាហ៍ទល់លាមកពិបាកនឹងបត់ជើងធំមែនទេ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអ្វីដែលអ្នកគួរទទួលទានដើម្បីស្រួលបត់ជើងធំ ៖

 
១. ទឹកដូង
 
ភេសជ្ជៈធម្មជាតិនេះល្អណាស់សម្រាប់ពោះវៀន ខណៈដែលវាក៏ជាថ្នាំបន្ទន់លាមកបែបធម្មជាតិដ៏ប្រសើរមួយផងដែរ។ វាផ្ដល់ឱ្យរាងកាយនូវជាតិទឹក និងបរិមាណនៃអេឡិចត្រូលីត្រសំខាន់ៗខ្ពស់ជួយព្យាបាលរោគសញ្ញានៃបញ្ហាទល់លាមកយ៉ាងឆាប់រហ័ស។
 
២. ផ្លែប៉ោម
 
មានផ្ទុកសម្បូរទៅដោយជាតិសសៃដែលជួយសម្រួលចលនាពោះវៀន។ ផ្លែឈើនេះក៏ជាប្រភពដ៏ប្រសើរនៃជាតិសសៃមួយប្រភេទហៅថា pectin ដែលមានលក្ខណៈសម្បត្តិបន្ទន់លាមកផងដែរ។ ជាតិសសៃ pectin កាត់បន្ថយហានិភ័យនៃបញ្ហាទល់លាមក និងធ្វើឱ្យសុខភាពប្រព័ន្ធរំលាយអាហារមានលក្ខណៈប្រសើរឡើង។
 
៣. គ្រាប់ជី
 
មិនត្រឹមតែមានផ្ទុកសម្បូរទៅដោយជាតិសសៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រភពដ៏ប្រសើរនៃខ្លាញ់សុខភាពល្អ ហើយជួយស្រូបយកជាតិទឹកផងដែរ។ ជាលទ្ធផលការទទួលទានគ្រាប់ជីអាចព្យាបាលបញ្ហាទល់លាមកបានយ៉ាងប្រសើរ។ នៅពេលប៉ះជាមួយទឹកជាតិសសៃនៃគ្រាប់ជីប្រែជាជែលអន្ធិលៗដែលជួយរុញការឆ្លងកាត់របស់លាមក។ អ្នកអាចទទួលទានគ្រាប់ជីប្រហែល ១ស្លាបព្រាបាយកន្លះ ឬ ២០ក្រាមរាល់ថ្ងៃ។ ការត្រាំគ្រាប់ជីមុនទទួលទានកាន់តែផ្ដល់អត្ថប្រយោជន៍ចំពោះការរំលាយអាហារនិងស្រួលញ៊ាំ។
 
៤. ក្រូចថ្លុង
 
ផ្លែឈើនេះក៏មានលក្ខណៈសម្បត្តិបន្ទន់លាមកដែលជួយព្យាបាលបញ្ហាទល់លាមកនិងធ្វើឱ្យអ្នកបត់ជើងធំបានស្រួល។ ក្នុង ១៥៤ក្រាមក្រូចថ្លុងមានជាតិសសៃប្រមាណ ២.៣ក្រាម។ ទោះជាយ៉ាងណាផ្លែឈើនេះអាចប្រតិកម្មជាមួយថ្នាំមួយចំនួន ដូច្នេះប្រសិនបើអ្នកកំពុងស្ថិតក្រោមការប្រើប្រាស់ថ្នាំណាមួយនោះ ចូរពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន សឹមរួមបញ្ចូលក្រូងថ្លុងក្នុងរបបអាហារ។
 
៥. ទឹកក្រូចឆ្មារ
 
តាមពិតទៅទឹក គឺជាជាតិរំអិលធម្មជាតិដែលជួយបន្ទន់លាមកស្រាប់ទៅហើយ។ ទោះជាយ៉ាងណាការបន្ថែមក្រូចឆ្មារក្នុងទឹកអាចបង្កើតបានជាភេសជ្ជៈដ៏ល្អបំផុតមួយដើម្បីបំបាត់ទល់លាមកធ្វើឱ្យអ្នកស្រួលជុះ។ ដើម្បីបន្ទន់លាមកអ្នកអាចទទួលទានទឹកក្រូចឆ្មារក្ដៅឧណ្ហៗនៅមុនពេលចូលគេង និងកុំភ្លេចខ្ពុរសម្អាតមាត់ជាមួយទឹកធម្មតាក្រោយពេលញ៊ាំភេសជ្ជៈទឹកក្រូចឆ្មាររួចផងដើម្បីការពារធ្មេញពីជាតិអាស៊ីត។
 
៦. ស្វាយ
 
មានផ្ទុកសម្បូរទៅដោយជាតិសសៃដែលជួយបំបាត់ទល់លាមក។ ប៉ុន្តែអ្វីដែលកាន់តែមានប្រសិទ្ធិភាពនោះ គឺសារធាតុ phytochemicals ក្នុងសាច់នៃផ្លែស្វាយដែលធ្វើឱ្យសុខភាពប្រព័ន្ធរំលាយអាហារមានលក្ខណៈប្រសើរឡើង ហើយអ្នកងាយជុះចេញ។
 
៧. ស្ពៃក្ដោប
 
មានផ្ទុកសម្បូរទៅដោយជាតិសសៃ​ dietary ដែលជួយបន្ទន់លាមកនិងកាត់បន្ថយរោគសញ្ញានៃបញ្ហាទល់លាមក។ មួយពែងនៃស្ពៃក្ដោបអាចផ្ដល់នូវជាតិសសៃប្រមាណ ២ក្រាម។
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com