ជាតិ
យុវជនសកម្ម សេវាល្អ
ហិ​ង្សា​ក្នុងគ្រួសារនៅសង្កាត់កំពង់កណ្ដាលថយចុះ ព្រោះកិច្ចប្រឹងប្រែងបញ្ជ្រាបការយល់ដឹង ដល់​ពលរដ្ឋ
25, Nov 2021 , 9:29 am        
រូបភាព
ដោយ៖ អេល  រ៉ហ្វីអាល់(យុវជនសង្កាត់កំពង់កណ្តាល)
 
កំពត៖ ករណីអំពើហិង្សាក្នុងគ្រួសារ នៅក្នុងសង្កាត់កំពង់កណ្ដាលក្រុងកំពត បានថយចុះច្រើន នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោក ទី វុទ្ធី ចៅសង្កាត់កំពង់កណ្ដាល បានពន្យល់ថា ការថយចុះនេះគឺដោយសារពលរដ្ឋក្នុងសហគមន៍ មានការយល់ដឹងច្រើនជាងមុន ពាក់ព័ន្ធនឹងបញ្ហានេះ។ បើតាមលោកចៅសង្កាត់កំពង់កណ្តាល កន្លងមកអាជ្ញាធរ​​ តែងតែបញ្ជ្រាបការយល់ដឹង​ដល់ពលរដ្ឋ​ក្នុងសង្កាត់ តាមរយៈការផ្សព្វផ្សាយ និងចុះណែនាំដោយផ្ទាល់ រាល់ពេលកើតមានករណីអំពើហិង្សាក្នុងគ្រួសារ និងក្នុងអំឡុងយុទ្ធនាការនានា​។ ពលរដ្ឋក្នុងសង្កាត់កំពង់កណ្តាល បានសាទរចំពោះស្ថានភាពដ៏ប្រសើរនេះ និងបានស្នើឱ្យអាជ្ញាធរ បង្កើនការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សង្គមបន្ថែម ដើម្បីសុវត្ថិភាពប្រជាជនក្នុងសង្កាត់។


 
សូមអញ្ជើញលោក​អ្នកនាង ទស្សនាវីដេអូខាងក្រោមដូចតទៅ៖


អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
 
​(អត្ថបទ និងវីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង អត្ថបទ​នេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ /ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ​)​ 

Tag:
 អំពើហិង្សា
  សង្កាត់កំពង់កណ្ដាល
  កំពត
© រក្សាសិទ្ធិដោយ thmeythmey.com