ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ហេតុអ្វី​បានជា​ស្ត្រី​ឧស្សាហ៍​នោម​ជាង​បុរស​?
24, Nov 2021 , 10:59 pm        
រូបភាព
បុរស​គ្រប់​រូប​ដែល​ធ្លាប់​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ជាមួយ​ស្ត្រី​ប្រាកដជា​ដឹង​ថា​ស្ត្រី​ត្រូវការ​នោម​ញយ​ដង​ជាង​បុរស​។ យើង​ឆ្ងល់​ថា​តើ​នេះ​បណ្តាល​មក​ពី​ភាព​ខុស​គ្នា​នៃ​ភេទ ឬ​កម្រិត​នៃ​ការ​ទទួលទាន​ទឹក?អ្នក​នឹង​ដឹង​ពី​ចម្លើយ​របស់​វា ប្រសិនបើ​អ្នក​ធ្លាប់​អាន​អត្ថបទ​ស្តី​ពី​មូត្រ​សាស្ត្រ (The Journal of Urology) ចេញផ្សាយ​ថ្ងៃ​ទី ៥ ខែកុម្ភៈ ឆ្នាំ ២០០៥​។ ក្រុម​គ្រូពេទ្យ​បាន​សិក្សា​លើ​កំណត់ហេតុ​ការ​នោម​របស់​បុរស​និង​ស្ត្រី និង​បាន​កត់ត្រា​នូវ​កម្រិត​ទទួលទាន​ទឹក​និង​ចំនួន​នៃ​ការ​នោម​។ ពួក​គេ​បាន​រក​ឃើញ​ថា ស្ត្រី​នោម​ច្រើន​ដង​ជាង​បុរស មិនមែន​ដោយសារ​ការ​ទទួលទាន​ទឹក​ច្រើន​ជាង​នោះ​ទេ​។ ការ​ពិត​ទៅ ជា​ទូទៅ បុរស​ទទួលទាន​ទឹក​ច្រើន​ជាង​ស្ត្រី ប៉ុន្តែ​មិន​ត្រូវការ​នោម​ញយ​ដង​ពេក​នោះ​ទេ​។

 
ពេល​ដែល​បុរស​ត្រូវការ​នោម ពួក​គេ​នោម​ក្នុង​បរិមាណ​ច្រើន​ជាង​ស្ត្រី​។ នេះ​គឺ​ដោយសារ​ប្លោក​នោម​របស់​បុរស​ផ្ទុក​ទឹកនោម​បាន​ច្រើន​ជាង​ស្ត្រី ដែល​មាន​ន័យ​ថា ស្ត្រី​មាន​ប្លោក​នោម​តូច​ជាង​បុរស​។ ចម្លើយ​បាន​បកស្រាយ​រួច​ហើយ ដូច្នេះ អ្នក​ប្រាកដជា​មិន​មាន​ច​ម្ង​ល់​ទៀត​ទេ​ថា​ហេតុ​អ្វី​បានជា​បន្ទប់ទឹក​ស្ត្រី​តែងតែមាន​មនុស្ស​ច្រើន​ជាង​ខាង​បុរស​។
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com