ជាតិ
ពីនេះ ពីនោះ
ពហុកិច្ច មានន័យថា កិច្ចច្រើន, រវល់ច្រើន 
×![]()
ពហុកិច្ច មានថ្នាក់ពាក្យជានាមសព្ទផង និងគុណសព្ទ។ ពហុ មានន័យថា ច្រើន រីឯ កិច្ច [ក្ឫត្យ ជាភាសាសំសង្ក្រឹត] សំដៅលើ ការដែលត្រូវធ្វើ, អំពើ, ការរវល់។ នេះបើតាមការពន្យល់ក្នុងវចនានានុក្រម សម្តេចព្រះសង្ឃរាជ ជួន ណាត។
ជានាមសព្ទ ពហុកិច្ច មានន័យចំថា កិច្ចច្រើន, រវាល់ច្រើន។ រីឯគុណសព្ទ មានន័ថា ដែលមានកិច្ចច្រើន, មានរវល់ច្រើន; បើស្រ្ដីជា ពហុកិច្ចា។
ឧទាហរណ៍ពាក្យកាព្យ៖ ពហុកិច្ចខ្ញុំ វាចោមរោមរុំ ទៅណាពុំកើត នេះហើយនុះផង រនោចដូចខ្នើត សស្លក់សស្លើត ឥតពេលសម្រាក ៕
© រក្សាសិទ្ធិដោយ thmeythmey.com