ជាតិ
ពីនេះ ពីនោះ
សម្មាន មានន័យថា សេចក្តីរាប់អាន, សេចក្តី​គោរព,​ សេចក្តីគួរសម
24, Feb 2023 , 7:29 am        
រូបភាព
សម្មាន (អានថា ស័ម-ម៉ាន ឬ –ម៉ាន៉ៈ) មានន័យថា សេចក្ដីរាប់អាន, ការរាប់រក; សេចក្ដីគោរព, សេចក្ដីគួរសម។ នេះបើតាម​ការពន្យល់ក្នុង​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត។

 
សម្មានភាព គឺ​ដំណើរ​រាប់អាន​គ្នា។ សម្ដែងសម្មានភាពរកគ្នាទៅវិញទៅមក ។ ឧច្ឆេទសម្មាន សំដៅ​លើ​អ្នកដែលជាប់សេចក្ដីរាប់អានគ្នា គឺអ្នកដែលធ្លាប់តែរាប់អានគ្នាហើយបែរជាលែងរាប់អានគ្នាទៅវិញ ( បើស្ត្រីជា ឧច្ឆេទសម្មានា ) ។ ឧច្ឆេទសម្មានភាព ដំណើរដាច់សេចក្ដីរាប់អានគ្នា ។ល។
 
សក្ការសម្មាន មានន័យថា សក្ការៈនិងសេចក្ដីរាប់អាន, សក្ការៈនិងសេចក្ដីគួរសម។ ធ្វើសក្ការសម្មាន ។ ពាក្យកាព្យ៖ សក្ការសម្មាន នាំឲ្យបានគ្នាជាមិត្រ នរណាបានប្រព្រឹត្ត ពិតជានឹងមានមិត្រច្រើន ។ ចងមិត្រដោយការឲ្យ ឲ្យញយៗមិត្រក៏កើន ក្ដីសុខក្ដីចម្រើន តែងមានច្រើនព្រោះការឲ្យ ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com