ជាតិ
ពីនេះ ពីនោះ
អំពុត មានន័យថា បំណាច់នឹង, បើបានជា… 
×![]()
ពាក្យ អំពុត មានន័យថា បំណាច់នឹង, បើបានជា។ នេះបើតាមការពន្យល់ក្នុងវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត។
ឧទាហរណ៍៖ អំពុតនឹងធ្វើគួរឲ្យមានប្រយោជន៍ខ្លះទៅអេះ ! ។ អំពុតអ្វី ? ឬ អំពុតអី ? ប្រយោជន៍អ្វី ? ឬអំពល់អី ? អំពុតអ្វីនឹងគាត់ ?, អំពុតអីនឹងទៅ ? ។
ពាក្យកាព្យ៖ គិតសិនកុំធ្លោយ អំពុតនឹងឲ្យ ត្រូវដឹងវែងខ្លី ឲ្យដាច់តែម្តង ស្រួលជាងឲ្យខ្ចី ព្រោះគ្នាគ្មានអ្វី នឹងសងវិញទេ ។ ការឲ្យមានបី មួយគឺឲ្យខ្ចី មួយឲ្យទទេ ដោយចិត្តអាណិត មេត្តាឆ្ពោះគេ មួយដោយរិះរេ ឲ្យព្រោះគ្នាសូម ៕
© រក្សាសិទ្ធិដោយ thmeythmey.com