ជាតិ
ពីនេះ ពីនោះ
អំពុត មានន័យថា បំណាច់នឹង, បើបានជា…
27, Jan 2023 , 7:29 am        
រូបភាព
ពាក្យ អំពុត មានន័យថា បំណាច់​នឹង, បើ​បាន​ជា។ នេះបើតាម​ការពន្យល់ក្នុងវចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត។

 
 ឧទាហរណ៍៖ អំពុត​នឹង​ធ្វើ​គួរ​ឲ្យ​មាន​ប្រយោជន៍​ខ្លះ​ទៅ​អេះ ! ។ អំពុត​អ្វី ? ឬ អំពុត​អី ? ប្រយោជន៍​អ្វី ? ឬ​អំពល់​អី ?  អំពុត​អ្វី​នឹង​គាត់ ?, អំពុត​អី​នឹង​ទៅ ? ។ 
 
ពាក្យកាព្យ៖ គិត​សិន​កុំ​ធ្លោយ អំពុត​នឹង​ឲ្យ ត្រូវ​ដឹង​វែង​ខ្លី ឲ្យ​ដាច់​តែ​ម្តង ស្រួល​ជាង​ឲ្យ​ខ្ចី ព្រោះ​គ្នា​គ្មាន​អ្វី នឹង​សង​វិញ​ទេ ។ ការ​ឲ្យ​មាន​បី មួយ​គឺ​ឲ្យ​ខ្ចី មួយ​ឲ្យ​ទទេ ដោយ​ចិត្ត​អាណិត មេត្តា​ឆ្ពោះ​គេ មួយ​ដោយ​រិះរេ ឲ្យ​ព្រោះ​គ្នា​សូម ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com