ជាតិ
សង្គមជាតិ
អាជ្ញាធរប្រាប់ឱ្យ​ពលរដ្ឋ​រួសរាន់​ភ្ជាប់​បណ្ដាញ​លូទឹក​ភ្លៀង និង​ទឹក​កខ្វក់​ ដោយ​ឥតគិតថ្លៃ​
28, Nov 2021 , 11:12 am        
រូបភាព
ការដាក់បណ្ដាញលូទឹកភ្លៀង និងទឹកកខ្វក់ ក្នុងគម្រោងស្ថាបនាផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប នាពាក់កណ្ដាលខែ វិច្ឆិកា ឆ្នាំ២០២១។
ការដាក់បណ្ដាញលូទឹកភ្លៀង និងទឹកកខ្វក់ ក្នុងគម្រោងស្ថាបនាផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប នាពាក់កណ្ដាលខែ វិច្ឆិកា ឆ្នាំ២០២១។
​សៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប តាមរយៈ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន បានឱ្យ​ប្រជាពលរដ្ឋ​រួសរាន់​ទំនាក់ទំនង​ដើម្បី​សុំ​ភ្ជាប់​បណ្ដាញ​លូទឹក​ភ្លៀង និង​ទឹក​កខ្វក់ តាម​បណ្ដាញ​ផ្លូវ​៣៨​ខ្សែ​ដែល​កំពុង​សាងសង់ និង​បញ្ជាក់ថា ការភ្ជាប់​នេះ​ពុំមាន​គិតថ្លៃ​សេវា​ឡើយ​។​

 
​តាមរយៈ​សេចក្ដីជូនដំណឹង​ចុះ​ថ្ងៃទី​២៦ វិច្ឆិកា មន្ត្រី​សាធារណការ ប្រាប់​ឱ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់ផ្ទះ អាជីវ​កម្មដ្ឋាន ដែល​ស្ថិតនៅ​ទីប្រជុំជន​ក្នុង​ក្រុង​សៀមរាប នៃ​គម្រោង​ស្ថាបនា​ផ្លូវ​៣៨​ខ្សែ ត្រូវ​រួសរាន់​ទំនាន់​ទំនង​ទៅ​ការិយាល័យ​លូទឹក និង​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់ ដើម្បី​សុំ​ភ្ជាប់​បណ្ដាញ​ទឹកភ្លៀង និង​ទឹក​កខ្វក់​។ 
 
​មន្ទីរ​បញ្ជាក់ថា ប្រមុខ​រាជរដ្ឋាភិបាល​សម្រេច​បន្ថែម​កញ្ចប់​ថ​វិកា​ដើម្បី​ត​ភ្ជាប់​បណ្ដាញ​លូ​ទាំងអស់ ចូលក្នុង​គម្រោង​ស្ថាបនា​ផ្លូវ​៣៨​ខ្សែ ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ និង​ដោយសារ​មើលឃើញ​ផល​លំបាក​របស់​ប្រជាពលរដ្ឋ ក្នុង​បរិបទ​ជំងឺ​កូ​វីដ​១៩ ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com