ជាតិ
រថយន្ត
លោក ឃិម លេនីន យកទីធ្លាអាហារដ្ឋាន ដាក់តាំងឡានបុរាណម៉ាក Mercedes-Benz
29, Nov 2021 , 8:29 pm        
រូបភាព
កណ្តាល៖ លោក ឃិម លេនីន ជាម្ចាស់អាហារដ្ឋាន អេម នៅទីក្រុងតាខ្មៅ។ លោក លេនីន យកទីធ្លាអាហារដ្ឋាន ដែលធំទូលាយ ដើម្បីតាំងយានយន្ដបុរាណ៤គ្រឿង ក្នុងនោះមានឡានម៉ាក Mercedes-Benz ប្រភេទ W114 ឬW115 ១គ្រឿង។ Mercedes-Benz ប្រភេទ W114 និងW115 គឺជាប្រភេទតែមួយ ដែលគ្រាន់តែមានម៉ាស៊ីនខុសគ្នា:ប្រភេទ W114 មានម៉ាស៊ីន ៦ស៊ីឡាំង ហើយប្រភេទ W115 មានម៉ាស៊ីន ៥ស៊ីឡាំង ឬ៤ស៊ីឡាំងក៏មាន។  រថយន្ដរបស់លោក លេនីន នេះគួរចាប់អារម្មណ៍នឹងផ្លាកលេខ : ខ4707-ភព2។ អាជ្ញាធរបានបង្កើតលេខបែបនេះនៅអំឡុងឆ្នាំ១៩៦០។ មុនដំបូងគេប្រើអក្សរ ក។ ដូច្នេះដោយសារអក្សរ ខ នេះយើងអាចសន្និដ្ឋានបានថា រថយន្ដនេះត្រូវបានទិញថ្មីនៅប្រទេសកម្ពុជា កាលពីប្រហែលឆ្នាំ១៩៧០។  លោក លេនីន បានទិញឡាន Mercedes-Benz នេះតម្លៃ ៦ ៥០០ដុល្លារសហរដ្ឋអាម៉េរិក។ គាត់មិនបានធ្វើទំនើបកម្មទេ។ វាមានគ្រឿងពីដើមស្ទើរតែទាំងអស់។

 
សូមទស្សនាវីដេអូខាងក្រោមនេះ៖
 
 
Mercedes-Benz W114 និងW115 មានម៉ាស៊ីនខ្លាំង ព្រោះរថយន្ដនោះមានទំងន់ធ្ងន់ដែរ គឺ ១ ៣០០គីឡូក្រាម ហើយវាក៏ស៊ីសាំងច្រើនដែរ គឺ១៥លីត្រ ក្នុង១០០គីឡូម៉ែត្រ។ ពីដើម អាចជិះបានដល់ល្បឿនអតិបរិមា ១៣៥ គីឡូម៉ែត្រ ក្នុង១ម៉ោង។ Mercedes-Benz W114និង115 ត្រូវបានផលិតឡើងចំនួន ១ ៨៥២ ០០០ គ្រឿង ក្នុងចន្លោះឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៧៦  នៅរោងចក្រនានាក្នុងប្រទេសអាល្លឺម៉ង់ ព័រទុយហ្កាល់ អាហ្វ្រិកខាងត្បូងវេណេស៊ុយអេឡា និងប្រទេសអាហ្សង់ទីន។
 




 
Mercedes-Benz ជាក្រុមហ៊ុនអាល្លឺម៉ង់ បង្កើតឡើង ឆ្នាំ១៩២៦ ដោយលោក DAIMLER Paul លោក BENZ Carl និងលោក Emil JELLINEK ដែលកូនស្រីឈ្មោះ Mercédès ។ បច្ចុប្បន្នគឺជាកម្មសិទ្ធរបស់ក្រុមសម្ភ័ន្ធ DAIMLERCHRYSLER ៕
 
អត្ថបទទាក់ទង
 
 





Tag:
 យាន្តយន្ត
  រថយន្ត
  Mercedes-Benz
© រក្សាសិទ្ធិដោយ thmeythmey.com