ជាតិ
ពីនេះ ពីនោះ
ដែលមានរស ហៅថា រសិក, រសិកាហារ មានន័យថា អាហារឆ្ងាញ់ពិសា 
×![]()
រសិក [អានថា «រៈសិ-កៈ ឬ រៈសិក] ពីភាសាសំសង្ក្រឹត-បាលី មានន័យថា «ដែលមានរស»។ បើតាមវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត គេនិយមប្រើពាក្យនេះជាបទសមាសភ្ជាប់ពីខាងដើមនាមដទៃ។
ពាក្យទាំងនោះមានដូចជា រសិកផល ផ្លែឈើមានរស ។ រសិកភោជន ភោជនឆ្ងាញ់ ។ រសិកាហារ ( រសិក + អាហារ ) អាហារឆ្ងាញ់ពិសា ។ ល ។
© រក្សាសិទ្ធិដោយ thmeythmey.com