ជាតិ
ពីនេះ ពីនោះ
ទ្រុះ ឬ ទ្រុស្ដ មានន័យថា បៀតបៀន, ចងគំនុំ, ប្រទូស្ដ
22, Feb 2023 , 7:29 am        
រូបភាព
ពេលចូលមើលពាក្យ «ទ្រុះ» វចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត ណែនាំឲ្យមើលពាក្យ «ទ្រុស្ត» បន្ថែម ពីព្រោះពាក្យទាំងពីរមានន័យ និង​សូរ ដូចគ្នា។

 
«ទ្រុះ» មានន័យថា បៀតបៀន, ព្យាយាមរករឿងបៀតបៀន, ស្អប់, ចងគំនុំ ។ អ្នកបៀតបៀន; ដែលរករឿងបៀតបៀន។ មិន​ខុសគ្នាឡើយ ន័យ​របស់ពាក្យ «ទ្រុស្ត» គឺ ប្រទូស្ដ, ធ្វើអាក្រក់។ មនុស្សទ្រុស្ដមិត្រ ។
 
មិត្ត​ទ្រុះ មិត្តទ្រុស្ត ទ្រុះមិត្ត ឬ ទ្រុស្តមិត្ត សរសេរបាន​ដូចគ្នា។ ដែលទ្រុស្តមិត្ត; ដំណើរទ្រុស្តមិត្ត។ មនុស្សមិត្តទ្រុស្ត, ចិត្តមិត្តទ្រុស្ត ឬ –ទ្រុះ; កុំធ្វើមិត្តទ្រុស្តរកគ្នា។
 
រីឯពាក្យ ទ្រុស្តសីល មានន័យថា ដែលមានសីលមិនបរិសុទ្ធ។  មនុស្សទ្រុស្ដសីល ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com