ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ការបែកញើសនិងធំក្លិនខ្លួន
07, Dec 2021 , 10:59 pm        
រូបភាព
ញើស​ និង​ការ​មាន​ក្លិន​ខ្លួន​ កើតឡើង​នៅ​ពេល​ណា​ដែល​អ្នក​ហាត់ប្រាណ​ ឬ​ធ្វើការ​ខ្លាំង​,​ អ្នក​ស្ថិត​ក្នុង​ស្ថានភាព​ក្តៅ​ ឬ​មាន​អារម្មណ៍​ភ​យ័​ខ្លាច​,​ ថប់​បារម្ភ​ និង​មាន​ភាព​តានតឹង​អារម្មណ៍​(stress)​។​ ប៉ុន្តែ​ការ​បែកញើស​ និង​មាន​ក្លិន​ខ្លួន​បែប​នេះ​ គឺជា​រឿង​ធម្មជាតិ​ និង​ធ្វើ​អោយ​អ្នកមាន​សុខភាព​ល្អ​។​បែកញើស​ គ្រាប់​តែ​ជា​ផល​ប៉ះពាល់​ដ៏​តូច​មួយ​ប៉ុណ្ណោះ​។​ ប៉ុន្តែ​ក្លិន​ខ្លួន​វិញ​ ជា​បញ្ហា​ធំ​ដែល​យើង​គួរតែ​ចាប់អារម្មណ៍​។​ ទោះបីជា​ញើស​មិន​មាន​ក្លិន​ក្តី​ ប៉ុន្តែ​ញើស​ជួនកាល​ក៏​អាច​បង្ក​អោយ​មាន​ក្លិន​មិនល្អ​ នៅ​ពេល​ដែល​វា​ត្រូវ​បាន​ប៉ះ​នឹង​បាក់តេរី​នៅ​លើ​ស្បែក​របស់​អ្នក​។​វា​ជា​រឿង​មួយ​អាច​គួរ​អោយ​បារម្ភ​បើសិនជា​មានការ​ប្រែប្រួល​មិនធម្មតា​នៃ​ការ​ចេញ​ញើស​(​ការ​ចេញ​ញើស​ច្រើន​ពេក​ឬ​ការ​មាន​ញើស​តិច​បេ​ក​ឬ​ក៏​គ្មាន​ការ​ចេញ​ញើស​សោះ​)​។​ ដូច​គ្នា​ដែរ​,​ ចំពោះ​ការ​ផ្លាស់​ប្តូរ​ក្លិន​ខ្លួន​វិញ​ ក៏​អាច​ជា​បញ្ហា​សុខភាព​ផង​ដែរ​។​

 
ការ​រៀបចំ​ជីវិត​រស់នៅ​ និង​ការ​ព្យាបាល​នៅផ្ទះ​ អាច​ព្យាបាល​រោគ​សញ្ញា​របស់​អ្នក​បាន​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ ក្នុង​ករណី​ដែល​អ្នកមាន​ញើស​ និង​មាន​ក្លិន​ខ្លួន​ធម្មតា​។​ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ​ ការ​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​នឹង​ការ​ចេញ​ញើស​ និង​ថ្នាំ​បំបាត់​ក្លិន​ វា​ជា​រឿង​ចំ​បាច់​។​មនុស្ស​ដែល​មាន​សុខភាព​ល្អ​គឺ​អាច​បែកញើស​ប៉ុន្តែ​តើ​បែកញើស​នៅ​ពេល​ណា​,​ ទីកន្លែង​ណា​ñ​និង​ប៉ុន្មាន​នោះ​វា​ខុស​ប្លែក​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​។
 
មូលហេតុ​ដែល​អោយ​មនុស្ស​ចេញ​ញើស​រួម​មានៈ
 
ការ​លេង​កីឡា​ ជា​ពិសេស​កីឡា​ណា​ដែល​ប្រើ​កំលាំង​ខ្លាំង​
​អាកាសធាតុ​ក្តៅ​
​ការ​ភ​យ័​ខ្លាច​,​ ថប់​បារម្ភ​ និង​ភាព​តានតឹង​អារម្មណ៍​ (stress)
ការ​បែកញើស​ដែល​បង្ក​ឡើង​ដោយ​អារម្មណ៍​ភាគច្រើន​វា​លេច​ចេញ​នៅ​លើ​មុខ​,​ ក្លៀក​,​ បាតដៃ​ និង​បាតជើង​។​ ប៉ុន្តែ​ការ​បែកញើស​ប៉ុណ្ណា​និង​ក្លិន​ញើស​អាច​នឹង​បណ្តាល​មក​ពី​ អារម្មណ៍​,​ ចំនីអាហារ​,​ ថ្នាំ​មួយ​ចំនួន​ និង​កំរិត​នៃ​អរ​ម៉ូ​ន​។​ប៉ុន្តែ​ជាង​នេះ​ទៀត​នោះ​គឺថា​វា​ហាក់ដូចជា​អយុត្តធម៌​បន្តិច​ដែល​មនុស្ស​ខ្លះ​បែកញើស​ខ្លាំង​ពី​កំណើត​មក​តែ​ម្តង​ពិសេស​នៅ​បាតដៃ​និង​បាតជើង​។​
 
ដោយសារ​តែ​មិន​អាច​កំនត់​នូវ​និយម​ន​យ័​ច្បាស់លាស់​អំពី​ញើស​ និង​ក្លិន​ខ្លួន​ធម្មតា​បាន​,​ ដូចនេះ​អ្នក​ត្រូវ​ព្យាយាម​ស្គាល់​នូវ​អ្វី​ដែល​ជា​ភាព​ធម្មតា​របស់​អ្នក​។​ ការ​ធ្វើ​ដូចនេះ​អាច​ជួយ​អ្នក​អោយ​ដឹង​បាន​នៅ​ពេល​មាន​អ្វី​ផ្លាស់​ប្តូរ​ខុសធម្មតា​។​
 
នៅ​ពេល​ណា​ដែល​អ្នក​គួ​ទៅ​ជួប​គ្រូពេទ្យ​?
 
សូម​ទាក់ទង​ទៅ​គ្រូពេទ្យ​ ប្រសិនបើ​អ្នកមាន​បញ្ហា​ដូច​ខាងក្រោមៈ​
 
អ្នក​ចាប់ផ្តើម​បែកញើស​ច្រើន​ ឬ​តិច​ខុស​ពី​ធម្មតា​ភ្លាមៗ​តែ​ម្តង​
​ញើស​រំខាន​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក​
​បែកញើស​ពេល​យប់​ដោយ​គ្មាន​ហេតុផល​
​អ្នក​ចាប់ផ្តើម​មាន​អារម្មណ៍​ថា​ មានការ​ប្រែប្រួល​ក្លិន​ខ្លួន​របស់​អ្នក​ ដែល​ការ​ផ្លាស់​ប្តូរ​ក្លិន​ខ្លួន​នេះ​អាច​ជា​សញ្ញា​មួយ​ចំនួន​ដែល​ទាក់ទង​ទៅ​នឹង​ជំងឺ​មួយ​ចំនួន​ដូច​ជា​ទឹកនោមផ្អែម​ និង​ខ្សោយតំរងនោម​។​
ការ​បែកញើស​កើតឡើង​របៀប​ណា​?
 
មូល​ហេ​តនៃ​ការ​បែកញើស​ និង​ក្លិន​ខ្លួន​បណ្តាល​មក​ពី​ប្រ​ព​ន្ធ័​និយ័ត​កម្ម​កម្តៅ​ក្នុង​ខ្លួន​របស់​អ្នក​ ជា​ពិសេស​ក្រពេញ​ញើស​របស់​អ្នក​។​ ញើស​អាច​រក្សា​កម្តៅ​ក្នុង​ខ្លួន​របស់​អ្នក​,​ អោយ​ស្បែក​មាន​សំនើម​,​ អោយ​មាន​លំនឹង​រវាង​ជាតិ​ទឹក​ និង​អេឡិចត្រូលីត​ដែល​ជា​ សារធាតុ​គីមី​មួយ​ចំនួន​នៅ​ក្នុង​ខ្លួន​របស់​អ្នក​ដូច​ជា​ សូ​ដ្យូ​ម​ និង​កាល់ស្យូម​។​
 
ស្បែក​របស់​អ្នកមាន​ក្រពេញ​ញើស​២​ប្រភេទៈ​ ក្រពេញ​ញើស​អ៊ិ​ច​គ្រី​ន​ (eccrine)​ និង​ក្រពេញ​ញើស​អាប់​ប៉ូ​គ្រី​ន​ (apocrine)​។​ ក្រពេញ​ញើស​អ៊ិ​ច​គ្រី​ន​ ជា​ក្រពេញ​ញើស​មួយ​ដែល​មាន​ច្រើន​នៅ​ក្នុង​ខ្លួន​របស់​យើង​ ហើយ​វា​មាន​សកម្មភាព​ផ្ទាល់​ទៅ​លើ​ផ្ទៃ​នៃ​ស្បែក​។​ រីឯ​ក្រពេញ​ញើស​អាប់​ប៉ូ​គ្រី​ន​វិញ​ ស្ថិត​នៅ​កន្លែង​ណា​ដែល​សំបូរ​ទៅ​ដោយ​រោម​ ដូច​ជា​ស្បែក​ក្បាល​,​ ក្លៀក​ និង​ក្រលៀន​ ដែល​វា​មាន​សកម្មភាព​ទៅ​តាម​រោម​សិន​ មុន​នឹង​វា​បញ្ចេញ​ទៅ​លើ​ផ្ទៃ​នៃ​ស្បែក​។​
 
នៅ​ពេល​ដែល​កម្តៅ​ក្នុង​ខ្លួន​របស់​អ្នក​កើនឡើង​,​ ប្រ​ព​ន្ធ័​ប្រសាទ​ស្វ័​យ្វ័​តរបស់​អ្នក​បាន​ភ្ញោ​ច​ទៅ​លើ​ក្រពេញ​ញើស​អ៊ិ​ច​គ្រី​ន​ ដើម្បី​បញ្ចេញ​ទឹក​មក​លើ​ផ្ទៃ​ស្បែក​របស់​អ្នក​។​ ទឹក​ដែល​ចេញ​មកនេះ​គេ​ហៅ​ថា​ ញើស​ ដែល​មាន​ធាតុ​ផ្សំ​នៃ​ទឹក​ និង​អំបិល​(​សូ​ដ្យូ​ម​ក្ល​រីត​)​ និង​អេឡិចត្រូលីត​តិចតួច​ ដែល​អេឡិចត្រូលីត​នេះ​អាច​រក្សា​លំនឹង​ជាតិ​ទឹក​ក្នុង​ខ្លួន​បាន​។​
 
ក្រពេញ​ញើស​អាប់​ប៉ូ​គ្រី​ន​,​ ដែល​នៅ​លើ​ដៃ​,​ បញ្ចេញ​ញើស​ដែល​មាន​ជាតិ​ខ្លាញ់​ ផ្ទាល់​ទៅ​ក្នុង​បំពង់​នៃ​ក្រពេញ​។​ នៅ​ពេល​ដែល​អ្នកមាន​មាន​ភាព​តានតឹង​អារ​ម្មន៍​ ជញ្ជាំង​នៃ​បំពង់​របស់​ក្រពេញ​នឹង​កន្ត្រាក់​ ដើម្បី​បង្ខំ​អោយ​ញើស​ចេញ​ទៅ​លើ​ផ្ទៃ​ស្បែក​ ដែល​ជា​កន្លែង​ដែល​បាក់តេរី​កម្ទេច​វា​ចោល​។​ បាក់តេរី​បំផ្លាញ​ញើស​ដែល​ចេញពី​ក្រពេញ​ញើស​អាប់​ប៉ូ​គ្រី​ន​នេះ​ហើយ​ដែល​បង្ក​អោយទៅ​ជា​ក្លិន​មិនល្អ​។
 
ដំណោះស្រាយ
 
ប្រសិនបើ​អ្នក​ព្រួយ​បារ​ម្ម​ណ៏​អំពី​កា​បែកញើស​និង​ក្លិន​ខ្លួន​,​ ដំណោះស្រាយ​ដែល​សាមញ្ញ​នោះ​គឺ​ការ​ប្រើប្រាស់​ថ្នាំ​កាត់​បន្ថយ​ ញើស​និង​បំបាត់​ក្លិន​ខ្លួន​។​
 
ថ្នាំ​បំបាត់​ញើសៈ​ ថ្នាំ​បំបាត់​ញើស​មាន​ផ្ទុក​នូវ​សមាស​ស​ធាតុ​អាលុយមីញ៉ូម​ដែល​រារាំង​រន្ធ​ញើស​ជា​បណ្តោះ​អាស​ន្ត​ដើម្បី​កុំអោយ​វា​បញ្ចេញ​ ដូច្នេះ​វា​កាត់​បន្ថយ​ការ​ចេញ​ញើស​ឲ្យ​ទៅ​ដល់​ស្បែក​។​
 
ថ្នាំ​បំបាត់​ក្លិន​ខ្លួនៈ​ ថ្នាំ​បំបាត់​ក្លិន​អាច​បំបាត់​នៅ​ក្លិន​ខ្លួន​ ប៉ុន្តែ​មិន​អាច​រារាំង​នៃ​ការ​បញ្ចេញ​ញើស​នោះ​ទេ​។​ ថ្នាំ​ទាំងនោះ​មាន​ធាតុ​ផ្សំ​ជា​អាកុល​ ដែល​ធ្វើ​ឲ្យ​ស្បែក​មាន​ជាតិ​អាស៊ីត​ ដែល​កាត់​បន្ថយ​នូវ​ការ​មក​តោង​ភ្ជាប់​របស់​បាក់តេរី​។​ ថ្នាំ​បំបាត់​ក្លិន​ជា​ធម្មតា​មាន​ក្លិនក្រអូប​នៃ​ទឹកអប់​ដែល​ការពារ​ក្លិន​ញើស​,​ ប្រើ​លើ​ដៃ​ និង​ក្លៀក​ផង​ដែរ​។​
 
ប្រសិនបើ​ការ​ទិញ​ថ្នាំ​បំបាត់​ញើស​ មិន​អាច​ជួយ​ទប់ស្កាត់​ញើស​បាន​ទេ​,​ គ្រូពេទ្យ​អាច​ឲ្យ​ថ្នាំ​ អាលុយមីញ៉ូម​ ក្ល​រី​ដ​ (Drysol)​។​ ដើម្បី​ឲ្យ​បាន​លទ្ធផល​ល្អ​បំផុត​នោះ​,​ សូម​ប្រើប្រាស់​ ថ្នាំ​បំបាត់​ញើស​ទៅ​គ្រប់កន្លែង​ណា​ដែល​ចេញ​ញើស​ច្រើន​នៅ​ពេល​យប់​។​មនុស្ស​មួយ​ចំនួន​ ការ​ប្រើប្រាស់​ថ្នាំ​បំបាត់​ញើស​ ក៏​អាច​ឲ្យ​មាន​កន្ទួល​ក្រហម​ ហើម​ និង​រមាស់​នៅ​លើ​ស្បែក​ផង​ដែរ​។​ ប្រសិនបើ​មានការ​រលាក​(irritation)​កើ​t​ឡើង​ សូម​លាង​ជម្រះ​ថ្នាំ​នោះ​ចេញ​នៅ​ពេល​ព្រឹក​។​
 
ក្រៅពីនេះ ​អ្នក​អាច​កាត់​បន្ថយ​ការ​បែកញើស​និង​ក្លិន​ខ្លួន​របស់​អ្នក​ដោយ​ខ្លួន​អ្នក​ផ្ទាល់​ តាម​វិធី​ដូច​ខាងក្រោម​:​
 
  1. លាង​សម្អាតខ្លួន​ជា​រៀងរាលថ្ងៃ​ ការ​មុជ​ទឹកជា​ទៀងទាត់​ ជា​ពិសេស​ជាមួយ​សាប៊ូ​កំចាត់​មេរោគ​ អាច​ជួយ​កំចាត់​មេរោគ​នៅ​លើ​ស្បែក​។​ck.
  2. ​ជូត​ជើង​ឲ្យ​ស្ងួត​ក្រោយ​ពី​មុជទឹក​ មេរោគ​ រស់នៅ​ក្នុង​កន្លែង​សើមៗ​នៅ​ចន្លោះ​ម្រាមជើង​។​ ប្រើប្រាស់​ម្សៅ​ដើម្បី​ស្រូប​ញើស​។
  3. ​ជ្រើសរើស​ស្បែកជើង​និង​ស្រោមជើង​ដែល​ផលិត​ពី​វត្ថុធាតុដើម​ធម្មជាតិ​ ស្បែកជើង​ដែល​ផលិត​ពី​វត្ថុធាតុដើម​ធម្មជាតិ​ ដូច​ជា​ ស្បែក​សត្វ​ អាច​ជួយ​ការពារ​ការ​បែកញើស​ជើង​ដោយសារ​ការ​មាន​ខ្យល់​ចេញចូល​។​
  4. ​ការ​ផ្លាស់​ប្តូរ​ស្បែកជើង​ ស្បែកជើង​មិន​អាច​ស្ងួត​តែ​រយះ​ពេល​មួយ​យប់​នោះ​ទេ​ ដូច្នេះ​ កុំ​ប្រើ​ ប្រាស់​ស្បែកជើង​ដដែល​ក្នុង​រយះ​ពេល​២​ថ្ងៃ​ប្រសិនបើ​អ្នកមាន​បញ្ហា​ជើង​ចេញ​ញើស​។​
  5. ពាក់​ស្រោមជើង​ឲ្យ​ត្រឹមត្រូវ​  ស្រោមជើង​ខ្លះ​អាច​ជួយ​ឲ្យ​ជើង​អ្នក​ស្ងួត​ពីព្រោះ​ ពួក​វា​ស្រូប​សំនើម​ពិសេស​ស្រោមជើង​ធ្វើ​ពី​ក្រណាត់​ឡែ​ន​។​
  6. ឧស្សា​ហ៏​ផ្លាស់​ប្តូរ​ស្រោមជើង​ ការ​ផ្លាស់​ប្តូរ​ស្រោមជើង​ម្តង​ឬ​ពី​ដង​ក្នុង​មួយ​ថ្ងៃ​ ការ​ជួត​ជើង​ឲ្យ​ស្ងួត​ជា​រៀង​រាល់ពេល​។​
  7. ឲ្យ​ជើងមាន​ខ្យល់​ចេញចូល​ ដើរ​ជើង​ទទេ​ពេល​ដែល​អ្នក​អាច​ ឬ​ក៏​យ៉ាង​ហោច​ណាស់​ដោះ​ស្បែកជើង​របស់​អ្នក​ឥឡូវនេះ​ហើយ​ពាក់​ស្បែកជើង​សម្រែក​។​
  8. ជ្រើសរើស​សាច់​ក្រណាត់​ដែល​អាច​ឲ្យ​ស្បែក​របស់​អ្នកមាន​ខ្យល់​ឆ្លងកាត់​។​
  9. ​ប្រើប្រាស់​ថ្នាំ​បំបាត់​ញើស​នៅ​ពេល​យប់​ ប្រើប្រាស់​ថ្នាំ​បំបាត់​ ញើស​នៅ​លើ​បាត​ ដៃ​ឬ​ក៏​បាតជើង​ នៅ​ពេល​ដែល​អ្នក​ចូល​គេង​ ឬ​សាក​ប្រើ​ទឹកអប់​ប្រឆាំង​នឹង​ការ​ចេញ​ញើស​។​
  10. សាកល្បង​ប្រើ​វិធីសាស្ត្រ​ប​ន្ឋូ​រ​អារម្មណ៍​តាម​រយ​:​ការ​ហាត់ប្រាណ​យ៉ូ​ហ្កា​ជាដើម​
  11. ​ការ​ផ្លាស់​ប្តូរ​អាហារ​ ប្រសិនបើ​ចំណីអាហារ​ ឬ​ក៏៏​ភេសជ្ជៈ​ ធ្វើ​ឲ្យ​អ្នកមាន​ញើស​ខុស​ពី​ធម្មតា​ ឬ​ក៏​ញើស​ធ្វើ​អោយ​មាន​ក្លិន​ខ្លួន​ សូម​ពិចារណារ​កុំ​ពិសារ​អាហារ​ណា​ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ព្រមទាំង​អាហារ​ណា​ដែល​មាន​ក្លិន​ខ្លាំង​ រួម​មាន​ខ្ទឹមស​និង​ ខ្ទឹមបារាំង​ជាដើម​។
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com