ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អាហារ​ជួយ​អោយ​សាច់ដុំ​រឹងមាំ​
09, Dec 2021 , 10:59 pm        
រូបភាព
 វា​ជា​ការធម្មតា​នោះទេ ដែល​អ្នក​រាល់គ្នា​តែង​ចង់ អោយ​សាច់ដុំ​មាន​ភាពរឹងមាំ​បាន​យ៉ាង​លឿន ប៉ុន្តែ​វា​ក៏​មាន​សារសំខាន់​ផងដែរ ក្នុងការ​ដឹងថា តើ​អាហារ​ប្រភេទ​ណា ដែល​អ្នក​គួរ​ទទួល​ទាន ដើម្បី​អោយ​ពួកវា មាន​ភាពរឹងមាំ​បាន​។



ការ​ទទួលទាន​អាហារ​បាន​ត្រឹមត្រូវ និង ល្អឥតខ្ចោះ គឺ​ក៏មាន​អត្ថប្រយោជន៍​សំខាន់ ដូច​ជា​ការ ហាត់ប្រាណ​បាន​ត្រឹមត្រូវ​ផងដែរ​។ ដូច្នេះ វិធីសាស្ត្រ​ដ៏​សាមញ្ញ​ខាងក្រោម​នេះ គឺ​នឹង​អាច​ជួយ​អ្នក​អោយ​យល់​បាន​ពី ប្រភេទ​អាហា​រណា ដែល​អាច​ជួយ​អោយ​សាច់ដុំ​អ្នក រឹងមាំ​បាន​។​១. បរិភោគ អាហារ​ដែល​មាន​បរិមាណ​កាឡូរី​ដ៏​ល្អ​
 
      ប្រសិនបើ​អ្នក​ចង់​សាងសង់ សាច់ដុំ​របស់​អ្នក​អោយបាន​ល្អ ក្នុង​រយៈពេល​ដ៏​ខ្លី នោះ​វា​ជា​ការចាំបាច់​ដែល​អ្នក ត្រូវ​តែ​ប្រើប្រាស់​នូវ​ជាតិ​កាឡូរី អោយបាន​គ្រប់គ្រាន់​។ នៅពេលណា​ដែល​អ្នក​បាន ធ្វើ​ការងារ ឬ លំ​ហាត់ប្រាណ ក្នុង​កម្រិត​សកម្មភាព​ខ្លាំងក្លា​ណាមួយ នោះ​អ្នក​នឹង​ត្រូវការ​ថាមពល​បន្ថែម ដើម្បី​ជួសជុល​ដល់ ជាលិកា តាម​ដែល​វា ត្រូវបាន​បំផ្លាញ​យ៉ាងធ្ងន់ធ្ងរ ក្នុងអំឡុងពេល​នៃ​ការធ្វើ​លំ​ហាត់ប្រាណ​នេះ​។  វា​គ្មាន​ជម្រើស​អ្វី​ផ្សេង​សម្រាប់​អ្នក ក្រៅ ពី ត្រូវ​ធ្វើការ​ទទួលទាន​ជាតិ​កាឡូរី​អោយបាន​គ្រប់គ្រាន់ ដើម្បី​ពង្រឹង​សាច់ដុំ​អ្នកនេះ​ទេ​។​      វា​ក៏​មាន​សារៈសំខាន់​ផងដែរ ក្នុងការ​ដឹងថា ការទទួល​អោយបាន​ច្រើន​តាម​ដែល​អ្នក​អាចធ្វើ​បាន​នោះ គឺ​មិន បាន​ផ្តល់​ផល​ល្អ ដល់​ការសាងសង់​សាច់ដុំ​របស់​អ្នក​នោះ​ទេ​។ ពីព្រោះ​អាហារ​នី​មួយៗ គឺ​នឹង​ផ្តល់​អោយ​អ្នក នូវ បរិមាណ​កាឡូរី​ផ្សេងៗ​គ្នា​។​
 
     ឧទាហរណ៍ ប្រសិនបើ​អ្នក​ចង់​បាន​កម្រិត​កា​ឡូរី ១៨០០ ក្នុង​មួយ​ថ្ងៃ ដើម្បី​ធ្វើ​ការពង្រឹង​សាច់ដុំ​អ្នក ហើយ​អ្នក បាន​ញុំ​ា នំ​ដំឡូងបារាំង អស់​៥​កញ្ចប់​ជា​រៀងរាល់ថ្ងៃ នោះ​តើ​អ្នក​នឹង​បាន​ទទួល​លទ្ធផល​បែបណា​? តើ​វា​អាចទៅរួច ទេ ដែល​អ្នក​អាច​នឹង​កើន​ទំងន់​? ចំលើយ​នោះ​គឺ​ថា​ទេ អ្នក​នឹង​មិន​អាច​ឡើង​ទំងន់​បាន ដោយសារ​ការ​ទទួលទាន បែបនេះ​ទេ​។ មូលហេតុ​ដ៏​សាមញ្ញ​នោះ​គឺ ដំឡូងបារាំង​គឺជា​អាហារ សម្រន់​ដែល​មិន​មាន​សារជាតិ​បំប៉ន​កាឡូរី​នោះ ទេ​។ ដូច្នេះ អ្នក​ត្រូវ​ទទួល​ទាន​អាហារ ដែល​អាច​ពង្រឹង​សាច់ដុំ​អ្នក​បាន  និង ផ្តល់​អោយ​អ្នក​ទាំង​កា​ឡូរី និង សារជាតិ​បំប៉ន ។​
 
២. បរិភោគ​អាហារ ដែល​មាន​ជាតិ​ប្រូតេអ៊ីន​អោយបាន​គ្រប់គ្រាន់​
 
       ដើម្បី​ពង្រឹង​សាច់ដុំ​ថ្មី របស់​អ្នក​បាន ខ្លួនប្រាណ​របស់​អ្នកត្រូវការ បរិមាណ​ប្រូតេអ៊ីន ក្នុង​កម្រិត​ដ៏​ប្រសើរ​មួយ​។ ជាតិ​ប្រូតេអ៊ីន គឺ​មាន​សមត្ថភាព​ក្នុង​ការផ្តល់​អោយ​អ្នក​នូវ សារជាតិ​អាមីណូអាស៊ីត សម្រាប់​ការសាងសង់ និង ជួសជុល​សាច់ដុំ​បាន​ឆាប់​ហ័ស​ឡើងវិញ​។   ការសិក្សា​ផ្សេងៗ​គ្នា​ជា​ច្រើន បានបង្ហាញ​ថា នៅពេល​ដែល​អ្នក​បាន​ធ្វើ លំ​ហាត់ប្រាណ ក្នុង​កម្រិត​សកម្មភាព​ខ្លាំងក្លា នោះ​រាងកាយ​របស់​អ្នក នឹង​ត្រូវការ​សារជាតិ​អាមីណូអាស៊ីត​។ សារជាតិ​នេះ អាច​ផ្តល់អោយ​អ្នក នូវ​ការគាំទ្រ​ចំពោះ​ការជួសជុល និង ការរីកលូតលាស់​របស់​សាច់ដុំ​។ វា​ជា​ការពិត​ដែលថា ការ​រួមផ្សំ​គ្នា​រវាង របប​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់ និង ការហ្វឹកហាត់​ដ៏​ខ្លាំងក្លា អាច ធ្វើអោយ​អ្នក​មាន​សាច់ដុំ​រឹងមាំ​។ ជាតិ​ប្រូតេអ៊ីន គឺជា​អាហារ​ដ៏​ប្រសើរ​បំផុត ក្នុង​ការពង្រឹង​សាច់ដុំ​អ្នក បាន ក្នុង រយៈ ពេល ដ៏​ខ្លី​។​
 
៣. បរិភោគ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​
 
      ការពង្រឹង​សារជាតិ​អរ​ម៉ូ​ន គឺ​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ចំពោះ ការរីកលូតលាស់ និង ផ្តល់​ថាមពល​ដល់​សាច់ ដុំ​។ អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ គឺ​មាន​នាទី​ដ៏​ចម្បង​ក្នុង ដំណើរការ​ផលិតផល​របស់​អរ​ម៉ូ​ន​។ មាន​ការយល់ច្រលំ​ថា ការ​ទទួលទាន​ខ្លាញ់​ច្រើន គឺ​ធ្វើអោយ​អ្នក​ធាត់​។ តែ​អ្នក​ត្រូវ​ធ្វើ​តាម​នូវ​ការណែនាំ​របស់ អ្នកជំនាញ​ផ្នែក​អាហារ ដែល​បាន​និយាយថា អ្នក​ត្រូវ​ទទួល​ទាន​អាហារ ដែល​មាន​ជាតិ​ខ្លាញ់​អោយបាន​ច្រើន​។ របប​អាហារ​ទាំងនោះ​មាន ដូចជា​៖ បឺរ និង ក្រែម​។ អត្ថប្រយោជន៍​ជា​ចម្បង នៃ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​នោះ​គឺថា ពួកវា​អាច​បង្កើន​បរិមាណ នៃ​កម្រិត អរ​ម៉ូ​ន​តេស្តូ​ស្តេ​រ៉ូន​។ ដូច្នេះ​អាហារ​ប្រភេទ​នេះ បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុងការ ពង្រឹង​ថាមពល​សាច់ដុំ ហើយ​វា​ជា​ប្រភេទ​អាហារ​មួយ​ដ៏​សំខាន់ ក្នុង​ការសាងសង់​សាច់​ដុំ​បាន​ផង​ដែរ​។​
 
      វា​ជា​ការ​ប្រសើរ​សម្រាប់​អ្នក ក្នុងការ​ទទួលទាន​នូវ ផ្លែ​ចេក​, ទឹក​យ៉ា​អួ​,​ត្រី , ស៊ុត​, ហ្វ្រូ​ម៉ាស​,​សណ្តែកដី ដែលមាន បឺរ នៅពេល​ដែល​អ្នកធ្វើការ​ហ្វឹកហាត់​លើក​ដុំ​ទំងន់​ធ្ងន់ៗ តាម​ដែល​អាហារ​ប្រភេទ​នេះ អាច​ធ្វើអោយ​សាច់ដុំ​អ្នក មាន​ភាពរឹងមាំ​បាន​ឆាប់រហ័ស ហើយ​វា​ក៏​មាន​ផ្ទុក​ធាតុ​ផ្សំ​សំខាន់​ផ្សេងៗ​ទៀត ក្នុង​ការសាងសង់​សាច់​ដុំ​អ្នក​បាន​ផង ដែរ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com