ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ប្រយោជន៍​៨​យ៉ាង​នៃ​ការ​ឆាប់​ក្រោកពីដំណេក
10, Dec 2021 , 6:59 am        
រូបភាព
ការ​ក្រោកពីដំណេក​នៅក្នុងពេល ព្រឹក​ព្រលឹម នឹង​ធ្វើអោយ​មនុស្ស​យើង​ម្នាក់ៗ មាន​រូបរាង​កាយ​សម សួន ,​មាន​សុខភាព​មាំមួន និង បញ្ញា​ឈ្លាសវៃ​។ ប៉ុន្តែ យើង​សម្គាល់​ឃើញថា មិន​មាន​មនុស្ស​ច្រើន​នោះ ទេ ដែល​បាន​ធ្វើ​ដូចនេះ ។ ខាងក្រោម​នេះ គឺជា​អត្ថប្រយោជន៍ មួយចំនួន ដែល​អ្នក​នឹង​ទទួលបាន ប្រសិនបើ​អ្នក បាន​ក្រោកពីដំណេក នៅក្នុង​ពេល​ព្រឹក​ព្រលឹម ៖

 
១.​ជួយ​អោយ​អ្នក​រក្សាបាន​នូវ​ភាព​វិជ្ជមាន​
 
    មនុស្ស​ម្នាក់ អាច​នឹង​រក្សា​នូវ ភាព​ជា​វិជ្ជមាន​របស់គេ​បាន ពេញ​មួយ​ថ្ងៃ ប្រសិនបើ​គេ បាន​ក្រោក​ពី ដំណេក​នៅក្នុង​ពេល​ព្រឹក​ព្រលឹម​។ អាកប្បកិរិយា​ជា​ទូទៅ​នឹង​មាន​ការផ្លាស់​ប្តូរ ហើយ​វា​នឹង​បង្កើត​នូវ អារម្មណ៍ នៃ​ភាព​ស្រស់ស្រាយ​មួយ​។ ដោយ​ការ​ឆាប់ ក្រោកពីដំណេក នោះ​អ្នកនឹង​អាច បន្ត​ស្ថិតនៅ មាន​កម្លាំងចិត្ត​ជានិច្ច​។ វា​នឹង​ជួយ​ធ្វើអោយ យើង​ម្នាក់ៗ អាច​រក្សា​បា​នូវ​អារម្មណ៍​ធូរស្រាល បាន​ពេញ​មួយ ថ្ងៃ ។​
 
២. បង្កើន​នូវ​កម្រិត​នៃ​ទំនុកចិត្ត​លើ​ខ្លួនឯង​
 
     មនុស្ស​ដែល ក្រោកពីដំណេក​យឺតយ៉ាវ ជារឿយៗ តែង​ប្រឈម​នឹង​បញ្ហា​នៃ ការ​មាន​ទំនុកចិត្ត​ទាប លើ​ខ្លួនឯង​។ ប៉ុន្តែ​ការ ឆាប់​ក្រោកពីដំណេក អាច​ធ្វើអោយ​មនុស្ស​ម្នាក់​បង្កើន​កម្រិត​នៃ​ទំនុកចិត្ត​លើ​ខ្លួន ឯង​បាន​ទៅវិញ ។ អ្នក​នឹង​ទទួលបាន​នូវ អារម្មណ៍​នៃ​ការពេញចិត្ត និង មាន​ភាព​រីករាយ ប្រសិនបើ​អ្នក បាន​ក្រោក​ពី​គេង​នៅក្នុង​ពេល​ព្រឹក​ព្រលឹម ។​
 
៣. បង្កើន​នូវ​ផលិតផល​ការងារ​របស់​អ្នក​
 
   អារម្មណ៍​នៃ​ភាព​ស្រស់ស្រាយ នៅក្នុង​ពេល​ព្រឹក នឹង​ធ្វើអោយ​អ្នក ធ្វើការ​បាន​យ៉ាង​សកម្ម​នៅក្នុងពេល ថ្ងៃ​។  ដោយ​ការ​ក្រោកពីដំណេក នៅក្នុង​ពេល​ព្រឹក នឹង​អាច​ធ្វើអោយ​មនុស្ស​ម្នាក់ បង្កើនបាន​នូវ ផលិត ផល​ការងារ បាន​ជា​ទី​គាប់ចិត្ត​។​អារម្មណ៍​នៃ​ភាព​ស្រស់ស្រាយ នឹង ធ្វើអោយ​អ្នក​បង្កើត​បាន​នូវ គំនិត​ថ្មីៗ ជាច្រើន ដូច្នេះហើយ វា​នឹង​អាច​ជះឥទ្ធិពល​ទៅលើ​សមិទ្ធិផល​ការងា​របស់​អ្នក​។​
 
៤. ស្វែងរក​ឃើញ​ការពិត​ពី​ខ្លួន​អ្នក​
 
     មនុស្ស​ម្នាក់ ដែល​បាន​ក្រោក​ពី​ព្រឹក​ព្រលឹម​ជារឿយៗ តែងតែ​អាច​ស្វែងរក​ឃើញ នូវ​ផ្លូវ​នៃ​ការ​ឆ្ពោះទៅ កាន់​ការស្វែងរក ការ​ពិត​របស់​ខ្លួនឯង​។ ការ​តាំងសមាធិ និង ការហាត់​យូ​ហ្គា នៅក្នុង​ពេល​ព្រឹក​ព្រលឹម អាច​ជួយ​ធ្វើអោយ​អ្នក មាន​រាងកាយ និង អារម្មណ៍​ធូរស្រាល​បាន​ពេញ​មួយថ្ងៃ ។ មនុស្ស​ម្នាក់ នឹង​អាច ទទួលបាន​នូវ តុល្យភាព​នៃ​ផ្លូវចិត្ត​ដ៏​ត្រឹមត្រូវ​មួយ ដោយ​ការ​បន់ស្រន់ នៅក្នុង​ពេល​ព្រឹក​ព្រលឹម ។ វា​នឹង​ជួយ​ធ្វើ អោយ​ផ្លូវចិត្ត​របស់​យើង​ម្នាក់ៗ បាន​ស្ងប់​សុខ​ល្អ​។​
 
៥.​កាត់បន្ថយ​ការ​មាន​ស្ត្រេ​ស​
 
    ការចូល​គេង​យឺតយ៉ាវ និង ការ​ក្រ​ភ្ញាក់​ពី​ដំណេក អាច​នឹង​បណ្តាលអោយ​ខ្លួន​អ្នក​មាន​ស្ត្រេ​ស ដោយសារតែ រាងកាយ​អ្នក​មិន​មាន​តុល្យភាព​ត្រឹមត្រូវ​មួយ​។ ដោយ​ការ​ក្រោកពីដំណេក នៅក្នុង​ពេល​ព្រឹក ព្រលឹម នោះ​វា​នឹង​ជួយ អោយ​យើង​កាត់បន្ថយ​បាន​នូវ ស្ត្រេសបាន​ចេញពី រាងកាយ និង ផ្លូវចិត្ត​។ កាល​បើ​ផ្លូវចិត្ត​របស់​យើង ស្រស់​ស្រាយ នោះ​មនុស្ស​ម្នាក់​ក៏​នឹង​ទទួលបាន​នូវ ភាពស្រស់ថ្លា ជាជាង​ការ មាន​ស្ត្រេ​សផ្ទុក​ទុក នៅក្នុង​ខ្លួន​ទៀត​នោះ​ដែរ​។​
 
៦. មាន​ពេល​ក្នុងការ​សម្រាក​
 
    ប្រសិនបើ​មនុស្ស​ម្នាក់ បាន​ក្រោក​ពី​ព្រឹក នោះ​គេ​នឹង​អាច​ធ្វើ​អ្វីៗ បាន​ដូច​ជា​ការគ្រោងទុក​។ ការ កំណត់ទុក នូវ​រឿងរ៉ាវ​ចាំបាច់ ដែល​ត្រូវ​ធ្វើ​មុនគេ ជា​ប្រចាំ​ថ្ងៃ នឹង​ផ្តល់​ពេល​អោយ​អ្នក មាន​ពេលវេលា​បាន សម្រាក​គ្រប់គ្រាន់ បន្ថែមទៀត​។ នៅក្នុង​ពេលទំនេរ នោះ​ពួកគេ​អាច ធ្វើ​នូវ​កិច្ចការ​ដែល​ជា ចំណង់​ចំណូលចិត្ត របស់​ពួកគេ​ដូច​ចា សរសេរ​កំណត់ហេតុ ឬ គូររូប​ជាដើម​។​
 
៧. បង្កើន​កម្រិត​នៃ​ការប្រមូលផ្តុំ​អារម្មណ៍​
 
    ដោយ​ការ​ក្រោកពីដំណេក​នៅក្នុង​ពេល​ព្រឹក នោះ​យើង​ម្នាក់ៗ នឹង​អាច​ធ្វើអោយ​ថាមពល នៃ​ការចងចាំ របស់​យើង​ប្រសើរឡើង​។ អ្នក ដែល​តែងតែ​ក្រោក​ពី​ព្រឹក ក៏​នឹង​អាច​ធ្វើ​ការប្រមូលផ្តុំ​អារម្មណ៍ បាន​ល្អប្រសើរ ជាង អ្នក​ដែល​មិន​បាន​ក្រោក​ពី​ព្រឹក​នោះដែរ​។​
 
៨. ជួយ​ធ្វើអោយ​អ្នក​មាន​សុខភាព​ល្អ​
 
    វា​ជា​ការពិត​មួយ ដែលថា មនុស្ស​ដែល​ឆាប់​ចូល​គេង និង ឆាប់​ក្រោក​ពី​ព្រឹក គឺ​តែងតែមាន​ស្ថានភាព រូបរាងកាយ និង សុខភាព​មាំទាំ ជាង​អ្នក​ដែល​មិន​បាន​ធ្វើ​ដូចនេះ ។ ដោយ​គ្រាន់តែ​ការ ឆាប់​ក្រោក​ពី ដំណេក វា​នឹង​ធ្វើអោយ​អ្នក​រក្សាបាន​នូវ​ទម្លាប់ ដ៏​ល្អ​មួយ​ចំពោះ​សុខភាព​។ ការ ឆាប់​ទទួលទាន​នូវ អាហារ​ពេលព្រឹក និង ធ្វើ​លំ​ហាត់ប្រាណ​ពី​ព្រលឹម ក៏​អាច​នឹង​ជួយ​ធ្វើអោយ​យើង​រក្សា​បាន​ផង​ដែរ នូវ រូបរាងកាយ​សមសួន និង មាំទាំ​បាន ៕​
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com