ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាគារមន្ទីរពេទ្យខេត្តសៀមរាប មានតម្លៃជាង១៨លានដុល្លារ ចាប់ផ្ដើមសាងសង់ហើយ ក្រោមជំនួយពី JICA
10, Dec 2021 , 7:59 am        
រូបភាព
ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិនៃប្រទេសជប៉ុន (JICA) បានប្រកាសបើកដំណើរការសាងសង់អាគារមន្ទីរពេទ្យខេត្តសៀមរាប កាលពីថ្ងៃទី៨ធ្នូ ។ ការសាងសង់អាគារមន្ទីរពេទ្យ នឹងក្លាយជាផ្នែកធំមួយសម្រាប់ពង្រឹងសេវាថែទាំសុខភាព នៅមន្ទីរពេទ្យខេត្តសៀមរាប និងមន្ទីរពេទ្យបង្អែកស្រុកចំនួន ៤ផ្សេងទៀត។

  
 
បើតាម JICA អាគារនេះ មានបំពាក់គ្រែអ្នកជំងឺចំនួន ២១២ នៅក្នុងអាគារផ្នែកសង្រ្កោះបន្ទាន់ វះកាត់ ពិគ្រោះជំងឺក្រៅ និងផ្នែកផ្សេងទៀត។ គម្រោងនេះ ក៏នឹងផ្ដល់ឧបករណ៍វេជ្ជសាស្រ្តមួយចំនួនទៀតដូចជា ឧបករណ៍ថតកាំរស្មី និងឧបករណ៍អេកូសាស្រ្ត រួមទាំងសម្ភារប្រើប្រាស់សម្រាប់សាលអាគារនៅក្នុងមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកទាំង៤ផងដែរ។ 


 រូបភាពពី JICA 
 
ការសាងសង់អាគារនេះ ត្រូវចំណាយទឹកប្រាក់សរុប ១៨.៩៥លានដុល្លារ លើផ្ទៃដី៧,២៦០ម៉ែត្រការ៉េ នៅក្នុងបរិវេណមន្ទីរពេទ្យខេត្តសៀមរាប ក្រោមកិច្ចព្រមព្រៀងលើគម្រោងហិរញ្ញប្បទានឥតសំណងរបស់ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិនៃប្រទេសជប៉ុន (JICA) និងក្រសួងសេដ្ឋកិច្ច៕ 

រូបភាពពី JICA 
រូបភាពពី JICA 

Tag:
 JICA
  អាគារមន្ទីរពេទ្យខេត្តសៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com