ពីនេះ ពីនោះ
× រ៉ាប់ ជាពាក្យកម្ចីពីសៀម ដែលមានន័យថា ទទួល, ទទួលភារៈ, ព្រមទទួលទាំងអស់។ នេះបើតាមការពន្យល់ក្នុងវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត។
ឧទាហរណ៍៖ រ៉ាប់មុខការ, រ៉ាប់ការម្នាក់ឯង ។ រ៉ាប់ប្រកាន់ មានន័យថា ទទួលធានា ដោយវចនានុក្រមបញ្ជាក់ថា អ្នកខេត្តបាត់ដំបង និយមប្រើពាក្យនេះជាងគេ។
រ៉ាប់រង គឺទទួលរង ទទួលភារៈ ឬទទួលបន្ទុកលើខ្លួន, ទទួលអះអាង។ រ៉ាប់រងកិច្ចការគ្រប់យ៉ាង; និយាយថា រងរ៉ាប់ ក៏បាន៕
© រក្សាសិទ្ធិដោយ thmeythmey.com