ពីនេះ ពីនោះ
«នវាគត» សំដៅ​លើ​មនុស្ស ឬអ្វីដែលទើបមកដល់ថ្មីៗ
14, Dec 2021 , 7:29 am        
រូបភាព
សម្រាប់ពាក្យ «នវាគត» យើងអាចអានបាន​ថា នៈវាគៈតៈ ឬនៈវាគត់។ តាមវចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត «នវ» ចេញពី​បាលី-សំស្រ្កឹត ដែលមានន័យថា «ថ្មី» បូកនឹង «អាគត» [ដែលមក, ដែលទើបមក]។

 
«នវាគត» ប្រើជាគុណសព្ទ និងនាមសព្ទ មានន័យថា ដែលទើបមកថ្មី; មនុស្សឬអ្វីៗដែលទើបមកដល់ថ្មីៗ។ មនុស្សទាំងអស់ហ្នឹង សុទ្ធតែជាជននវាគត គេមកជួយបុណ្យកឋិនយើង ។ នវាគតភណ្ឌ គឺ​របស់ដែលទើបដល់មកថ្មីៗ ។
 
ពាក្យកាព្យ៖ មិត្រហ្នឹងជាជននវាគត មកមានកំណត់កាលវេលា គួរយើងទាំងអស់ស្រុះចិត្តគ្នា នាំពាគួរសមរកគេផង ។ 
 
តាមវេវចនសព្ទ ពាក្យនេះ មានន័យដូច «អាគន្តុក» ផងដែរ។ អ្នកដែលទើបមកដល់ថ្មី, ភ្ញៀវ, ភ្ញៀវដែលមករក។ មានអាគន្តុកៈមករក (បើស្ត្រីជា អាគន្តុកា) ៕ 
 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com