ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ញ៉ាំ​ទឹក​ទំពាំងបាយជូ​រដើម្បីសុខភាព
15, Dec 2021 , 6:59 am        
រូបភាព
ជាតិ Teflon ជួយ​មិន​ឱ្យ​អាហារ​ជាប់​នឹង​ខ្ទះ ចំណែកឯ​ជាតិ bioflavonoid ដែល​មាន​ក្នុង​ទឹក​ទំពាំងបាយជូរ​រារាំង​ដំណើរការ​ដែល​កាឡូរី​តោង​ជាប់​នឹង​សរសៃឈាម​របស់​យើង​។ ដូច្នេះ ការ​ញ៉ាំ​ទឹក​ទំពាំងបាយជូរ​ជាប្រចាំ អាច​កាត់បន្ថយ​ឱកាស​នៃ​ការកកស្ទះ​សរសៃឈាម​និង​បន្ទាប​ហានិភ័យ​នៃ​បញ្ហា​ផ្សេងទៀត​ដូចជា ជំងឺ​បេះដូង​និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។​

 
​ ​វេជ្ជបណ្ឌិត ម៉ៃ​ឃើ​ល ឡឺ​ហ្វេ​រឺ (Michael Lefevre) បាន​និយាយថា “Bioflavonoid ឬ​សមាសភាគ​ដែល​មាន​តួនាទី​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​ប្រឆាំងនឹង​ការបំផ្លាញ​នៃ​រ៉ាឌីកាល់​សេរី​។ វា​កើត​ឡើង​តាម​ធម្មជាតិ​នៅក្នុង​អាហារ​មួយ​ចំនួន ដូចជា ផ្លែឈើ​និង​បន្លែ ជា​ពិសេស​មាន​ក្នុង​ផ្លែ​ប៉ម​និង​ខ្ទឹមបារាំង​, តែ ជាពិសេស​ក្នុង​តែ​បៃតង​, សូកូឡា សណ្តែកដី ទឹក​ទំពាំងបាយជូរ និង​ស្រាក្រហម​”​។​
 
​ ​គាត់​និយាយ​ថា “​ទិន្នន័យ​បានបង្ហាញ​ថា  bioflavonoids ផ្តល់​ការការពារ​ប្រឆាំង​នឹង​កូលេ​ស្តេ​រ៉ូល​មិនល្អ (LDL) ហើយ​ជួយ​សម្រួល​ដំណើរការ endothelial ដើម្បី​រក្សា​សរសៃឈាម​ឱ្យ​នៅ​រីក​ធំ​”​។​
 
​ ​វេជ្ជបណ្ឌិត ឡឺ​ហ្វេ​រឺ បាន​និយាយថា វា​អាច​ជា​គំនិត​ដ៏​ល្អ​សម្រាប់​មនុស្ស​គ្រប់​រូប​ក្នុង​ការមើល​លើ​របប​អាហារ​និង​កំណត់​ថា​តើ​ពួកគេ​បរិភោគ​អាហារ​ដែល​មាន bioflavonoids ឬទេ​។ “​អាហារ​មិន​ត្រូវបាន​បង្កើត​មកឱ្យ​មាន​គុណភាព​ស្មើ​គ្នា​នោះ​ទេ បើទោះជា​អាហារ​ដែល​យើង​គិតថា​ល្អ​ចំពោះ​សុខភាព​ក៏​មិនល្អ​ស្មើគ្នា​ដែរ​។ ខ្ញុំ​ព្យាយាម​ញ៉ាំ​បន្លែ​ប្រភេទ​ស្លឹក​ពណ៌​បៃតង ខ្ទឹម​បារាំង និង​ផ្លែ​ប៉ម​ឱ្យបាន​ច្រើន​។ ហើយ​និង​ញ៉ាំ​ទឹក​ដូចជា​ទឹក​ទំពាំងបាយជូ​រ​។ ទឹក​ផ្លែឈើ​គឺជា​ប្រភេទ​ភេសជ្ជៈ​ដែល​ក្មេងៗ​ចូលចិត្ត​ញ៉ាំ ប៉ុន្តែ​បន្ទាប់​មក​ពួកគេ​នឹង​ភ្លេច​ពី​វា​នៅ​ពេល​ដែល​ពួកគេ​ធំ​ឡើង​។ វា​ល្មម​ដល់ពេល​ដែល​អ្នក​គួរ​មើល​វា​ឡើង​វិញ ហើយ​ញ៉ាំ​វា​មួយ​ថ្ងៃ​មួយ​កែវ​ហើយ​”។
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com