ពីនេះ ពីនោះ
«ម៉ៃ» មានន័យថា ចាប់មន្ទិល ឬចាប់ពិភាល់ទៅរក​ដោយដៅស្មាន
17, Dec 2021 , 7:29 am        
រូបភាព
វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា «ម៉ៃ» ចេញពីភាសាសៀម «ហ្មាយ»។ ម៉ៃ មានន័យថា ចាប់មន្ទិលឬចាប់ពិភាល់ទៅរកដោយដៅស្មាន។ ម៉ៃសំដៅ មាន​ន័យថា ឆ្នៃ, ដៅ, ប្រមាណ, ស្មាន, ចាប់មន្ទិល​ដោយស្មាន។

 
ម៉ៃទៅលើឈ្មោះនោះ ។ ម៉ៃដាក់ ចាប់ពិភាល់ចំពោះត្រង់ ។ ម៉ៃអាថៃ ចាប់មន្ទិលដោយស្មានព្រោះបានឮ ឬបានដឹងរហាក់រហៀង ។ នឹកម៉ៃ ចាប់ពិភាល់ដោយនឹកសង្ស័យ ។ នេះបើតាម​ឧទាហរណ៍​ក្នុងវចនានុក្រម។
 
«ហ្មាយ» ដែលចេញពីភាសាសៀម មានន័យថា សម្គាល់, ចំណាំ, កំណត់ដឹង; ប៉ង។ ខ្មែរប្រើជា ម៉ៃ។សំបុត្រកែនឬកោះយកខ្លួន, ដីកាកែន; ដីកាកោះ : មានហ្មាយឲ្យហៅខ្លួន ( ប្រើតែក្នុងសម័យពីដើម ) ។ ចុតហ្មាយ  សំបុត្រដែលសរសេរទៅមករកគ្នា( ប្រើក្នុងសម័យពីដើម );  សំបុត្រក្រាបពិតក្រាបទូល(ប្រើក្នុងសម័យបច្ចុប្បន្ន): ធ្វើចុតហ្មាយថ្វាយ ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com